ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​ស្នើ​​ឱ្យ​​ភាគីកម្ពុជា​-ថៃ បញ្ជូន​​ភស្តុតាង​លាយលក្ខណ៍អក្សរ​ពីចំនួន​មនុស្ស​របួស ស្លា.ប់ ភៀសសឹក​​…

13 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌​មាន​ពី​វិទ្យុ​បារាំង​អន្តរ​ជាតិ​បាន​រាយ​ការណ៍​បន្ថែម​ថា សវនាការលើសំណុំ​រឿង​ព្រះ​វិហាររយៈពេលពីរថ្ងៃកន្លង​មកនេះ​(៣០-៣១ឧសភា)បានបិទបញ្ចប់ហើយ។ ក៏​ប៉ុន្តែចៅ​ក្រមនៅមិនទាន់ចេញសេចក្តីសម្រេចនៅឡើយទេ ដោយបានស្នើសុំឲ្យគូភាគីទាំងពីរ គឺ​កម្ពុជា និងថៃផ្តល់ព័ត៌មានបន្ថែមមួយចំនួន​ទៀត។​ សវនាការបានបិទបញ្ចប់

តាម​ប្រភព​ព័ត៌​មាន​ពី​វិទ្យុ​បារាំង​អន្តរ​ជាតិ​បាន​រាយ​ការណ៍​បន្ថែម​ថា សវនាការលើសំណុំ​រឿង​ព្រះ​វិហាររយៈពេលពីរថ្ងៃកន្លង​មកនេះ​(៣០-៣១ឧសភា)បានបិទបញ្ចប់ហើយ។ ក៏​ប៉ុន្តែចៅ​ក្រមនៅមិនទាន់ចេញសេចក្តីសម្រេចនៅឡើយទេ ដោយបានស្នើសុំឲ្យគូភាគីទាំងពីរ គឺ​កម្ពុជា និងថៃផ្តល់ព័ត៌មានបន្ថែមមួយចំនួន​ទៀត។​ សវនាការបានបិទបញ្ចប់ នៅម៉ោង៦ និង​១៥នាទីល្ងាច ថ្ងៃអង្គារ ទី៣១ ឧសភា ២០១១ (ត្រូវនឹងម៉ោង១១ និង១៥នាទីយប់ម៉ោងនៅ​កម្ពុជា)។

មុននឹងបិទបញ្ចប់សវនាការ ចៅក្រម​មួយ​រូប​ជា​ជនជាតិប្រេស៊ីល បានស្នើឲ្យភាគីទាំងពីរ គឺកម្ពុជា និងថៃផ្តល់នូវព័ត៌មានលម្អិតទាក់ទង​នឹង​ជនភៀសសឹក គេចពីការប៉ះទង្គិច ដោយអាវុធ​តាមព្រំដែន ព្រោះនៅក្នុងបណ្តឹងសុំចាត់វិធាន​ការ​បន្ទាន់គូភាគីបានលើកឡើងថា ការប៉ះទង្គិច​ដោយអាវុធចាប់តាំងពីថ្ងៃទី២២ មេសា ២០១១ នៅតំបន់ព្រះវិហារ និងនៅកន្លែងផ្សេង​ទៀតតាមបណ្តោយព្រំដែន បានបណ្តាលឲ្យមាន​អ្នកស្លាប់ របួស និងជនភៀសសឹក។

ចៅក្រម​ចង់​ដឹងថា តើមានប្រជាជនប៉ុន្មាននាក់ដែលត្រូវ ជម្លៀសចេញពីតំបន់ព្រំដែន? តើពួកគេបានវិល​ត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងដោយស្ម័គ្រចិត្ត ហើយឬនៅ? តើទីលំនៅ​របស់​ពួកគេស្ថិតនៅកន្លែងណាពិតប្រាកដ? តើពួកគេទៅតាំងទីលំនៅនៅទីនោះតាំងពីពេល ណាមក? តើពួកគេរស់នៅប្រកបរបរអ្វី? តើ​នៅក្នុង តំបន់នោះមានដង់ស៊ីតេប្រជាជនប៉ុន្មាន?

គូភាគីត្រូវឆ្លើយនឹងសំណួរទាំងនេះជាលាយ​លក្ខណ៍អក្សរ ហើយបញ្ជូនទៅតុលាការ​យ៉ាង​យូរ​បំផុតត្រឹមថ្ងៃទី៦ មិថុនា ២០១១ វេលា​ម៉ោង៦ល្ងាច។ យោងតាមវិធានរបស់ តុលាការ គឺតុលាការនឹងបញ្ជូនចម្លើយរបស់ភាគីម្ខាងទៅឲ្យភាគី​ម្ខាង​ទៀតបានដឹង ហើយអាចមានលទ្ធ​ភាព​​ធ្វើអត្ថា​ធិប្បាយតបនឹងចម្លើយ​ទាំង​នោះ​បាន។ អត្ថាធិ​ប្បាយតប នេះ (បើសិនជាមាន) ត្រូវបញ្ជូនទៅ​ឲ្យ​តុលាការវិញយ៉ាងយូរបំផុត​ត្រឹមថ្ងៃទី១៤ មិថុនា ២០១១ វេលា​ម៉ោង៦​ល្ងាច។

លោកចៅ​ក្រម​ប្រធានអង្គជំនុំជម្រះបាន​ប្រកាសថា សេចក្តី​សម្រេចស្តីពីវិធានការ​បន្ទាន់​នឹងត្រូវធ្វើឡើងនៅក្នុងពេលដ៏ឆាប់ខាងមុខតាម ដែលអាចធ្វើទៅបាន។ ការប្រកាស សេចក្តី​ សម្រេច​នេះ នឹង​ត្រូវ​ធ្វើឡើងក្នុងអង្គសវនាការ​ជា​សាធារណៈទៅ​តាមកាលបរិច្ឆេទដែល​តុលា​ការនឹងកំណត់នៅពេលក្រោយ។ បើមើលទៅ​លើកាលបរិច្ឆេទ នៃការបញ្ជូន​ ព័ត៌មានបន្ថែម គេអាចសន្និដ្ឋានបានថា សេចក្តីសម្រេចស្តីពី​វិធាន​ការបន្ទាន់នឹងមិនអាចធ្វើឡើងមុនថ្ងៃទី១៤ មិថុនា ២០១១បានទេ៕