ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​ខ្មែរ​សំរុក​ទៅ​លេង​វត្ត​សៀម​មើល​ស្រី​សិច​ស៊ី​រាំ​កាច់​ចង្កេះ​

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​​ ៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ទាំង​ខ្មែរ​ ទាំង​សៀម​គឺ​មហា​សង្ក្រាន្ត​ចូល​មក​ដល់​ស្រប​ពេល​ដំណាល​គ្នា​។ នៅ​ក្រុង​ប៉ោយ​ប៉ែត​គេ​សង្កេត​ឃើញ​អ្នក​ស្រុក​ខ្លះ​មិន​ថា​ ចាស់​ ឬ​ក្មេង​នោះ​ទេ ពួក​គេ​បាន​នាំ​គ្នា​សំរុក​ទៅ​លេង​នៅ​លើ​ទឹក​ដី​សៀម​ គឺ​វត្ត​គោក​ស្បែង​ដែល​​មាន​ទី​តាំង​ជាប់​នឹង​អូរ​ព្រំ​ដែន​ក្នុង​ភូមិ​គោក​ស្បែង​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​នៅ​ទល់​មុខ​នឹង​ភូមិ​ខ្មែរ​​ គឺ​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែត​

ក្រុង​ប៉ោយ​ប៉ែត​​ ៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ទាំង​ខ្មែរ​ ទាំង​សៀម​គឺ​មហា​សង្ក្រាន្ត​ចូល​មក​ដល់​ស្រប​ពេល​ដំណាល​គ្នា​។ នៅ​ក្រុង​ប៉ោយ​ប៉ែត​គេ​សង្កេត​ឃើញ​អ្នក​ស្រុក​ខ្លះ​មិន​ថា​ ចាស់​ ឬ​ក្មេង​នោះ​ទេ ពួក​គេ​បាន​នាំ​គ្នា​សំរុក​ទៅ​លេង​នៅ​លើ​ទឹក​ដី​សៀម​ គឺ​វត្ត​គោក​ស្បែង​ដែល​​មាន​ទី​តាំង​ជាប់​នឹង​អូរ​ព្រំ​ដែន​ក្នុង​ភូមិ​គោក​ស្បែង​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​នៅ​ទល់​មុខ​នឹង​ភូមិ​ខ្មែរ​​ គឺ​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែត​ ដោយ​ឆ្លង​កាត់​តាម​ច្រក​របៀង​ដែល​គេ​ធ្វើ​ស្ពាន​ឈើ​ឱ្យ​ឆ្លង​យក​​លុយ​។

វត្ត​សៀម​ដែល​ស្ថិត​ក្បែរ​មាត់​អូរ​ព្រំ​ដែន​នោះ​មុន​ការ​ឆ្លង​ទៅ​ដល់​ត្រូ​វ​ភាគី​ខាង​ខ្មែរ​យក​លុយ​ថ្លៃ​ឆ្លង​ចំនួន​១.៥០០​រៀល​ ។ ឯ​ជន​ជាតិ​​សៀម​តម្រូវ​យក​២០​បាត​។ វត្ត​សៀម​នោះ​​មើល​ទៅ​​គ្មាន​អ្វី​គួរ​ឱ្យ​អស្ចារ្យ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ប្រជា​ជន​ខ្មែរ​ខ្លះ​សំរុក​ឆ្លង​ទៅ​ហូរ​ហែ​ ព្រោះ​តែ​ចង់​នាំ​គ្នា​ទៅ​មើល​ស្រី​សៀម​សិច​ស៊ីរាំ​គ្រវី​ចង្កេះ​បង្អួត​សាច់​ស​ខ្ចី​ខុស​វិន័យ​​ក្នុង​ទី​អារាម​ដែល​ជា​កន្លែង​​សក្ការ​បូជា​។ ចំណែក​ឯ​វត្ត​ខ្មែរ​មាន​តែ​វត្ត​ជិន​វ័ន្ត​សីមា​រាម​ហៅ​វត្ត​ម៉ុង​ចិន​ស្ថិត​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤​​មួយ​ប៉ុណ្ណោះ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​​ មិន​ថា​យប់ ឬ​ថ្ងៃ​ ក្រៅ​ពី​នោះ​ស្ទើរ​តែ​គ្រប់​វត្ត​គ្មាន​កម្លោះ​ក្រមុំ ឬ​មនុស្ស​ចាស់ៗ​នៅ​ទេ​ បែរ​ជា​នាំ​គ្នា​ទៅ​លេង​វត្ត​គោក​ស្បែង​សៀម​អស់​ទៅ​វិញ​។ វត្ត​អណ្តូង​ថ្ម​មាស​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ថ្ម​មាស​ និង​វត្ត​​សិរី​មង្គល​សទ្ធា​រាម​ហៅ​វត្ត​​ស្ទឹង​បត់​ គេ​ឃើញ​មាន​ក្មេងៗ​​នៅ​រាំ​លេង​ធុង​បាស់​ក្នុង​វត្ត​​នីមួយៗ​ត្រឹម​តែ​៥​ទៅ​៦​នាក់​ក្រោម​ការ​ណែ​នាំ​ពី​សំណាក់​​តា​អាចារ្យ​ និង​ព្រះ​សង្ឃ​។

តា​អាចារ្យ​​នៅ​វត្ត​ស្ទឹង​បត់​បាន​ប្រាប់​ថា ភាព​ស្ងាត់​ជ្រងំ​ក្នុង​វត្ត​​នា​ពេល​ថ្ងៃ​នោះ ព្រោះ​តែ​ប្រជា​ជន​នាំ​គ្នា​ឆ្លង​ទៅ​លេង​វត្ត​គោក​ស្បែង​ក្នុង​ទឹក​ដី​សៀម​។ បើ​ពេល​យប់​ គឺ​មាន​មនុស្ស​ចេញ​ចូល​លេង​ធម្មតា​ និងម៉ោង​យក​ចង្ហាន់​មក​ប្រគេន​ព្រះ​សង្ឃ។ ចំណែក​ឯ​វត្ត​ផ្សេងៗ​ក៏​ដូច​គ្នា​ដែរ​ គឺ​មនុស្ស​ម្នា​តាម​ភូមិ​នាំ​​គ្នី​គ្នា​ជិះ​ម៉ូតូ​កង់​បី ឬ​ម៉ូតូ​ឌុប​ ព្រម​ទាំង​រថ​យន្ត​សំរុក​ទៅ​ច្រក​របៀង​ខាង​លើ​ឆ្លង​ទៅ​ទឹក​ដី​សៀម​យ៉ាង​ពពាក់​ពពូន​​ ព្រោះ​តែ​ចង់​ទៅ​មើល​ស្រី​សៀម​រាំ​សិច​ស៊ី​ប៉ុណ្ណោះ។
អ្នក​ស្រុក​និយាយ​ថា ការ​ឆ្លង​ទៅ​លេង​វត្ត​គោក​ស្បែង​លើ​ទឹក​ដី​សៀម​វា​ជា​ទម្លាប់​រៀង​រាល់​ឆ្នាំ​ពុំ​ដែល​ខាន​ទេ​ ។ ប៉ុន្តែ​ឆ្នាំ​មុនៗ​មិន​ដូច​ឆ្នាំ​នេះ​ទេ ហើយ​តាម​វត្ត​ក៏​មិន​ស្ងាត់​ជ្រងំ​ដូច​ឆ្នាំ​នេះ​​ដែរ ។ ឆ្នាំ​មុនៗ​តាម​វត្ត​មាន​មនុស្ស​ម្នា​ជា​ច្រើន​នាំ​គ្នា​លេង​តាម​វត្ត​ ហើយ​ការ​ឆ្លង​ទៅ​លេង​នៅ​ទឹក​ដី​សៀម​ក៏​មាន​មិន​ច្រើន​ដូច​ឆ្នាំ​នេះ​ដែរ​ ព្រោះ​ខ្មែរ​ខ្លះនោះ​ចង់​ឃើញ​ស្រី​សៀម​រាំ​រមួល​ចង្កេះ​ដែល​មើល​ទៅ​គួរ​ឱ្យ​ព្រឺ​ខ្លួន​ និង​មាន​សាច់​ដុំ​ភ្នែក​។

ក្នុង​វត្ត​គោក​ស្បែង​សៀម​នោះ គឺ​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ គឺ​មាន​តែ​ទៅ​មើល​ការ​រាំ​សិច​ស៊ី​ និង​ការ​រាំ​ធុង​បាស់​ដូច​វត្ត​ខ្មែរ​ដែរ។ ខណៈ​វត្ត​ខ្មែរ​មួយ​ចំនួន​បែរ​ជា​ស្ងាត់​ជ្រងំ​នោះ​ក៏​មាន​សំណួរ​ថា តើ​មាន​អ្វី​អស្ចារ្យ​ទៅ​វត្ត​គោក​ស្បែង​ទឹក​ដី​សៀម​នោះ​? ខ្មែរ​គួរ​តែ​នៅ​លេង​វត្ត​ខ្មែរ​ខ្លួន​ឯង ​មិន​គួរ​ទៅ​លេង​វត្ត​សៀម​ទុក​ឱ្យ​វត្ត​ខ្មែរ​ស្ងាត់​ជ្រងំ​បែប​នេះ​ទេ ៕