តារាសម្តែងខ្សែភាពយន្តក្តៅសាច់ជប៉ុន នាង សារ៉ា អាអៃ ដ៏ស្រស់ស្អាត ពេលនេះបាន ក្លាយជាតួឯកក្នុងខ្សែភាពយន្តព្រឺក្បាលរបស់ប្រទេសឥណ្ឌូណេស៊ី ។ ខ្សែភាពយន្តបែបរន្ធត់ តក់ស្លុត និងគួរឱ្យភ័យខ្លាចនេះមានចំណងជើងថា Suster Keramas 2 ឬ Shampooing Nurse ឬគ្រូពេទ្យម៉ាស្សា ។ ខ្សែភាពយន្តនោះ ត្រូវបានក្រុមហ៊ុន Maximas Picture ជាអ្នក ផលិតដែលគេស្គាល់រឿងនោះថា ជាគ្រូពេទ្យបិសាចវគ្គ២ (The Evil Nurse 2) យកគំរូតាមខ្សែភាពយន្តមួយកាលពីឆ្នាំ២០០៩ ដែលចូលរួមសម្តែងពីសំណាក់តារាភាពយន្តក្តៅសាច់ជប៉ុនផងដែរឈ្មោះ Rin Sakuragi ។
លោក Odi Mulya Hidayat អ្នកផលិត ខ្សែភាពយន្តបាននិយាយថា នាងសារ៉ា នឹងត្រូវសម្តែងក្នុងខែ្សភាពយន្ត រួមជាមួយតួប្រុស Ricky Harun ជាតួក្នុងប្រទេសឥណ្ឌូណេស៊ី ដែលនឹងចាប់ផ្តើមដាក់បញ្ចាំងនៅថ្ងៃទី១២មេសា ។ លោកបន្តថា ការជ្រើសរើសយកនាងមកសម្តែងដោយសារភាពល្បីល្បាញរបស់ នាង។ នាងសារ៉ាមានប្រជាប្រិយភាពជាងនាង Miyabi និងនាង Sakuragi ។ ជាងនេះទៅទៀត នាងទទួលបានតម្លៃខ្លួនថ្លៃជាងនាង Miyabi។ ក្នុងប្រទេសឥណ្ឌូណេស៊ី នាង Miyabi ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ តែក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីមួយចំនួននាងសារ៉ាមានភាពល្បីល្បាញជាង។ នេះបើតាមសម្តីរបស់អ្នកផលិតខ្សែភាពយន្ត។
លោក Odi បន្តថា យើងនឹងដាក់បញ្ចាំងនៅក្នុងប្រទេសម៉ាឡេស៊ី ហុងកុង ថៃ និងកោះតៃវ៉ាន់ ដែលជាកន្លែងនាងសារ៉ាមានកេរ្តិ៍ឈ្មោះល្បី។ ខ្សែភាពយន្តSuster Keramas 2នេះ មិនមែនជាខ្សែភាពយន្តក្តៅសាច់ទេ ។ នាងសារ៉ា អាអៃមិនមែនជាតារាភាពយន្តក្តៅសាច់ដំបូងទេ ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តបែបព្រឺក្បាល ក្នុងប្រទេសឥណ្ឌូណេស៊ី។ តារាភាពយន្តជប៉ុនដូចជានាងMiyabi នាងRin Sakuragi និងតារាយុវវ័យជាតិអាមេរិកនាង Tera Partrick ក៏បានចូលសម្តែងក្នុងខ្សែភាពយន្តបែបរន្ធត់របស់ប្រទេសឥណ្ឌូណេស៊ីដែរ ៕



ចែករំលែកព័តមាននេះ