ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សារាយ ស​ក្ខ​ណា យីអ៊ុន​ឡើង​ស្រប​ពេល​លេចលឺ​ព័ត៌មាន​មិនល្អ​ពី​អូស្ដ្រាលី

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃសៅរ៏ ទី៦ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៣:៤៤

​សារាយ ស​ក្ខ​ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង ​សារាយ ស​ក្ខ​ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង ​សារាយ ស​ក្ខ​ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង

សារ៉ាយ

​សារាយ ស​ក្ខ​ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង

រាជធានី​ភ្នំពេញ ៖ ដើមឆ្នាំ​២០១០​នេះ តារា​សំដែង​សារាយ ស​ក្ខ​ណា ហាក់​មាន​យី អ៊ុ​ន​គ្រាន់បើ ខណៈ​ពេល​ស្ថានីយទូរទស្សន៍ និង​អង្គការ​មួយ​ចំនួន​អញ្ជើញ​នាង​ចូលរួមសំដែង​ក្នុង​ខ្សែ​វី​ដេ​អូ​ជា​បន្ដបន្ទាប់ និង​មានគំរោង​ចេញ​ទៅ​សំដែង​នៅ​ក្រៅប្រទេស​ផងដែរ​។ ទន្ទឹម​នេះ​នាង​កំពុង​តែ​ប្រឈម​ទៅនឹង​ការ​លេចឮ​ព័ត៌មាន​ថា មាន​ទំនាក់ទំនងស្នេហា​ជាមួយ​កំលោះ​វាយ​ស្គរ​ម្នាក់​នៅប្រទេស​អូស្ដ្រាលី​ពេល​នាង​ចេញ​ទៅ​សំដែងនៅ​ទីនោះ ។

ពាក់ព័ន្ធ​ជាមួយ​ព័ត៌មាន​មិនសូវ​ល្អ​នោះ សារាយ ស​ក្ខ​ណា បកស្រាយ​ថា នាង​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​បុរស​វាយ​ស្គរ​នៅប្រទេស​អូស្ដ្រាលី​មែន តែ​ជា​ទំនាក់ទំនង​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ ព្រោះ​បុរស​នោះ​ក៏ជា​ខ្មែរ​ដូច​នាង​ដែរ ។ ម្យ៉ាងទៀត​នាង និងបុរស​នោះ​ជា​ក្រុម​សំដែង​រួម​គ្នា ដោយ​គេ​ជាអ្នក​វាយ​ស្គរ ឯ​នាង​ជា​អ្នក​ច្រៀង ។ សារាយ ស​ក្ខ​ណា ប្រាប់​ថា នាង​កំពុង​តែ​មមាញឹក​ក្នុងការ​សំដែង​ស្ទើរតែ​រក​ពេលទំនេរ​គ្មាន​ទេ ។ នាង​កំពុង​ថត​វី​ដេ​អូ​ភាគ​ឱ្យ​អង្គការ​ឈែ​ម​ស៍ រឿង​រូប​ពីរ​ចិត្ដ​មួយ​ដែល​ជា​ប្រភេទ​រឿងអប់រំ​អំពី​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​នាង​ជា​តួឯក​ឈ្មោះ​បូណ៌មី  ។ មិន​តែប៉ុណ្ណោះ នាង​ក៏​ចូលរួម​ថត​ក្នុង​ខ្សែ​វី​ដេ​អូ​ភាគសំរាប់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​រឿង វិញ្ញាណ​ស្នេហ៍ និង​បណ្ដា​ប៉ុស្ដិ៍​ទូរទស្សន៍​មួយចំនួន​ទៀត​នៅ​កម្ពុជា ។

ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ស​ក្ខ​ណា មាន​គំរោង​ចេញ​ទៅ​សំដែង​នៅ​សហរដ្ឋអា​មេ​រិ​ក ។ ពាក់ព័ន្ធ​ដល់​បញ្ហា​បេះដូង​ដែល​មនុស្សម្នាក់​ៗ​មិន​អាច​ចៀស​ផុត​នោះ សារាយ ស​ក្ខ​ណា បាន​បង្ហាញ​ការ​ពិត​ថា នាង​មិន​ទាន់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់ឡើយ ហើយ​រាល់​ព័ត៌មាន​ដែល​លេចឮ​កន្លង មក គឺ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ឬ​ជាចេតនា​ចង់​បង្ខូច​កិត្ដិយស​របស់​នាង​ប៉ុណ្ណោះ​។ សារាយ ស​ក្ខ​ណា បញ្ជាក់​ថា នាង​នឹង​ខិតខំតស៊ូ​ក្នុង​អាជីព​បន្ដ​ទៀត ព្រោះ​បច្ចុប្បន្ន​នេះនាង​កំពុង​តែ​ទទួល​បានការ​គាំទ្រ​ពី​ទស្ស​និកជន ។ នាង​បាន​ចាត់​ទុក​ពាក្យ​ចចាមអារ៉ាម ទាំង​អស់នោះ គឺជា​បញ្ហា​ធម្មតា​សំរាប់​អ្នកសិល្បៈ​ដែល​ភាព​ល្បីល្បាញ​ដើរ​ទន្ទឹម​នឹង​ព័​ត៌មាន​អាស្រូវ ។ ទោះជា​យ៉ាងណា​ក្ដី​អ្វី​ដែល​ល្អ និង​អាក្រក់ គឺ​ស្ថិត​លើ​ខ្លួនឯង​ប៉ុណ្ណោះ ៕

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd