ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

យន្ត​ហោះ​របស់​ក្រុមតារា​ចំរៀង​កូរ៉េត្រូវ​រន្ទះ​បាញ់មិនផ្ទុះ

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:១៨

ក្រុមតារាចំរៀងកូរ៉េ Girls Generation ពេលទៅដល់ព្រលានយន្តហោះទីក្រុង Los Angeles ក្រុមតារាចំរៀង 4minuteបង្ហាញម៉ូដស្បែកជើងម៉ាក Shoes Marker

គេហទំព័របរទេស

ក្រុមតារាចំរៀងកូរ៉េ Girls Generation ពេលទៅដល់ព្រលានយន្តហោះទីក្រុង Los Angeles

ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្សព្វ​ផ្សាយ​អាល់​ប៊ុម​ចំរៀង​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន​ ក្រុម​តារា​ចំរៀង​កូរ៉េ SNSD បាន​​ជួប​ឧប្បត្តិ​ហេតុ​រន្ទះ​បាញ់​យន្ត​ហោះ​ពេល​ធ្វើ​ដំណើរ​តាមផ្លូវ​។ ក្នុង​ពេល​សម្ភាសន៍​ជាមួយ​ពួក​គេ​លើ​យន្ត​ហោះ​ក្នុង​ដំណើរ​មួយ​ផ្សេង​ទៀត​ទៅ​កាន់​សហ​រដ្ឋ​អាមេ​រិក ​ក្រុម​នេះ​បាន​និយាយ​ថា​ យើង​បាន​ស្គាល់​រស​ជាតិ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច ​ហើយ​កាល​ពី​ខែ​មុន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​គឺ​យន្ត​ហោះ​ត្រូវ​រន្ទះ​បាញ់​ចំពាក់​កណ្តាល​តួ​។ វា​ពិត​ជាក់​ស្តែង​ខ្លាំង​ណាស់​ដោយ​​យើង​អាច​មើល​ឃើញ​ពី​កន្លែង​អង្គុយ​ តែ​ជា​ភ័ព្វ​សំណាង​ដែល​គ្មាន​គ្រោះ​ថ្នាក់​ដោយ​នាំ​គ្នា​គិត​ថា​ វា​ជា​ប្រផ្នូលនៃ​ជោគ​ជ័យ​ទៅ​វិញ​។ បើ​ទោះ​ជា​ក្នុង​ដំណើរ​៤​ថ្ងៃ​ដែលត្រូវ​ថត​វីដេអូ​តន្ត្រី​ក្នុង​ប្រទេស​ជប៉ុន​នេះ ​យន្តហោះ​ត្រូវ​រន្ទះ​បាញ់​តែ​វា​ជា​ប្រផ្នូល​នៃ​ការ​អប​អរ​សាទរ​ចំពោះ​ការ​ងារ​ថត​វី​ដេអូ​របស់​ពួក​គេ​។ ខ្ញុំ​គិត​ថា​យើង​កំពុង​ធ្វើ​រឿង​អ្វី​ម៉្យាង​សំខាន់​។ ឧប​សគ្គ​មួយ​ដែល​តែង​តែ​ជួប​ប្រទះ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​តន្ត្រី​ដូច​ជា​ការ​ដាច់​ភ្លើង​ក្នុ​ងពេល​កំពុង​ថត​ខ្សែ​វីដេអូ​ គឺ​មាន​ន័យ​ថា​ ជា​សញ្ញា​នៃ​ភាព​ជោគ​ជ័យ។

សមា​ជិក​ក្រុម​នាង​ Sooyoung បាន​សើច​ពេល​និយាយ​ថា «ខ្ញុំ​ដឹង​ថា​ យើង​ធ្វើ​យ៉ាង​ល្អ​ពេល​នៅ​ប្រទេស​ជប៉ុន​ដោយសារ​មាន​រន្ទះ​បាញ់​។ វា​មិន​មែន​ជា​ប្រផ្នូល​ទី​មួយ​ដែល​យើង​ធ្លាប់​ជួប​នោះ​ទេ​។ ដូច​ជា​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ក៏​មាន​រឿង​ហេតុ​មួយ​កើត​ឡើង​ដែរ​ គឺ​មាន​អគ្គី​ភ័យ​កើត​​ឡើង​​ បន្ទាប់​ពី​ការ​រង់​ចាំ​របស់​គេ​នៅ​លើ​ឆាក​។ នាង​ Yuri សមា​ជិកា​ក្រុម​ម្នាក់​ទៀត​បាន​ញញឹម​យ៉ាង​ស្រស់​ ​ហើយ​និយាយ​ថា​ យើង​គិត​ថា​រឿង​ទាំង​នេះ​វា​ជា​សញ្ញា​នៃ​ភាព​ជោគ​ជ័យ​នា​ពេល​អនា​គត​។ ដូច​ជា​ពេល​គេ​ថត​វីដេអូ​បទ Oh! ក៏​មាន​ភ្លើង​ឆេះ​នៅ​ចំ​ពាក់​កណ្តាល​នៃ​ការ​ថត​ ហើយ​ក្រោយ​មក​វា​បាន​ក្លាយ​ជា​បទ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ចេញ​លក់​អាល់​ប៊ុម​ជា​ភាសា​ជប៉ុន​របស់​គេ​នៅ​ថ្ងៃ​ទី​៨ កញ្ញា ​។ ពេល​នេះ​ពួក​គេ​បាន​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​នៃ​ទី​ក្រុង​ Los An​geles ហើយ​ក្នុង​ដំណើរ​នេះ​ពួក​គេ​នឹង​សំដែង​រយៈ​​ពេល​៤​ថ្ងៃ​ដែល​រៀប​ចំ​ដោយ​ SM World Tour នៅ​មជ្ឈ​មណ្ឌល​ Staple ដោយ​ពួក​គេ​នឹង​សំដែង​រួម​គ្នា​ក្នុង​ឆាក​តែ​មួយ​ជា​មួយ​នឹង​សិល្បករ​កូរ៉េ​ផ្សេង​ទៀត​ដូច​ជា Kang Ta, SHINee, F(x) និង​តារា​ផ្សេងៗ​ទៀត។

ជាមួយ​គ្នា​នេះ ​ក្រុម​ចំរៀង​កូរ៉េ​ 4minute បាន​ក្លាយ​ជា​អ្នក​បង្ហាញ​ម៉ូដ​ឱ្យ​ស្បែក​ជើង​ Shoes Marker ។ ការ​ក្លាយ​ជា​តារា​ពាណិជ្ជ​កម្ម​របស់​ពួក​គេក៏​បាន​បញ្ចប់​ការ​ថត​វីដេអូ​ពាណិជ្ជ​កម្ម​ផ្សាយ​របស់​ពួក​គេ​ផង​ដែរ​។ វី​ដេអូ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​នឹង​ចេញ​ផ្សាយ​តាមកញ្ចក់​​ទូរ​ទស្សន៍​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ជាមួយ​នឹង​ការ​ដាក់លក់​ស្បែក​ជើង​​ជាមួយ​គ្នា​ផង​នៅ​ស្តង់​របស់​ក្រុម​ហ៊ុន។ ក្នុង​វី​ដេ​អូ​នេះ​ក្រុម​​ 4minute តំរូវ​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ជា​ច្រើន​កន្លែង​ក្នុង​ទី​ក្រុង​សេអ៊ូល​ដល់​ទីក្រុង​ MooAhn រហូត​ដល់​ថ្ងៃ​លិច​ តែ​ពួក​គេ​គ្មាន​ការ​ត្អូញ​ត្អែរ​ទេ​ ថែម​ទាំង​ញញឹម​ និង​រាំ​ជាមួយ​បុគ្គ​លិក​ក្រុម​ហ៊ុន​ដែល​នឿយ​ហត់​ក្នុង​ការ​ងារ​បង្កើត​ឱ្យ​មាន​បរិ​យា​កាស​សប្បាយ​រីក​រាយ​ និង​អប​អរ​ចំពោះ​ការ​ងារ​នេះ​ផង​ដែរ។ អ្នក​តំណាង​ក្រុម​បាន​និយាយ​ថា​  ក្រុម 4​minute ជា​ក្រុម​ដំបូង​តាំងពី​ពួក​គេ​ល្បី​ក្នុង​វិស័យ​សិល្បៈ​ដែល​ក្រុម​ហ៊ុន Shoes Marker សហ​ការ​បាន​ល្អ​ និង​បាន​ពន្យា​រពេល​នៃ​កិច្ច​សន្យា​របស់​ពួក​គេ​ផង​ដែរ​។ នេះ​ជា​ឱកាស​ថ្មី​មួយ​ទៀត​ក្នុង​ការ​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ក្រុម​ហ៊ុន ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd