ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដើរ​រើស​អេតចាយមិន​កាក់​កប ចេញ​ធ្វើ​ចោរ​ត្រូវ​ចាប់​ខ្លួន​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ជនសង្ស័យ​​​​​ចូល​លួច​ម៉ូតូ​​ដល់​ក្នុង​ផ្ទះ​ម្នាក់​ ត្រូវ​​ម្ចាស់​​​​គេ​ទាន់​​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ន​គរ​​បាល​ប៉ុស្តិ៍​ទំនប់​ទឹក​ កាលពី​វេលា​ម៉ោង៧​យប់ថ្ងៃ​ទី​៥ ​មករា ​​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​១E

រាជ​ធានីភ្នំពេញ ៖ ​ជនសង្ស័យ​​​​​ចូល​លួច​ម៉ូតូ​​ដល់​ក្នុង​ផ្ទះ​ម្នាក់​ ត្រូវ​​ម្ចាស់​​​​គេ​ទាន់​​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ន​គរ​​បាល​ប៉ុស្តិ៍​ទំនប់​ទឹក​ កាលពី​វេលា​ម៉ោង៧​យប់ថ្ងៃ​ទី​៥ ​មករា ​​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​១E ផ្លូវ​លេខ១៩៧ ក្រុម​២២ ភូមិ​៤ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​ ។

​មន្ត្រី​នគរបាល​បាន​​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ឈ្មោះ ជន ភក្តី អាយុ២៧​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​សឡា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​​​ចូល​ទៅ​ក្នុងផ្ទះ​​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​វី​វ៉ា​​ ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ​ក្រចេះ​១A-៧២៣២ មួយ​គ្រឿង ​​។ ​មុន​ពេល​កើតហេតុ​​​ម្ចាស់ម៉ូតូ​បាន​​ទុក​ម៉ូតូ​នៅ​ខាងក្រោម ហើយ​ឡើង​ទៅ​លើបន្ទប់​​ឡៅតឿ​ ​ស្រាប់​តែ​​​​ជនសង្ស័យ​រូប​​នេះ​ដើរ​ចូល​ទៅ​​អូស​យក​​ម៉ូតូ​ចេញ​​ហើយ​​ម្ចាស់​​ក្រឡេក​ឃើញ​ទាន់​​ក៏​ស្រែក​​ឆោរឡោ​ឡើង និង​​ចាប់ខ្លួន​បាន​ភ្លាមៗ ។ ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ល្បាត​ទៅ​ដល់​ក៏​បាន​​​នាំ​ខ្លួន​ទាំង​ជនសង្ស័យនិង​ម៉ូតូ​ទៅ​​​​ប៉ុស្តិ៍​​តែម្តង ​។

ជនសង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វី​ ​​​ចំណែក​ម៉ូតូ​​ត្រូវ​បាន​ប៉ូលិស​ប្រគល់​ទៅ​ឱ្យ​ម្ចាស់ដើមវិញ ៕