មុននេះបន្តិច យុវជនមួយក្រុមដេញកា.ប់យុវជនមួយក្រុមទៀតបង្កការភ្ញាក់ផ្អើលនៅសង្កាត់ចោមចៅ
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា យុវជនមួយក្រុមមានគ្នាប្រមាណ១៥នាក់ ជិះម៉ូតូ៦-៧គ្រឿង បានសម្រុកចូល
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា យុវជនមួយក្រុមមានគ្នាប្រមាណ១៥នាក់ ជិះម៉ូតូ៦-៧គ្រឿង បានសម្រុកចូល
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា យុវជនមួយក្រុមមានគ្នាប្រមាណ១៥នាក់ ជិះម៉ូតូ៦-៧គ្រឿង បានសម្រុកចូលមកកាប់យុវជនមួយក្រុមទៀតមានគ្នា៦នាក់ ដែលកំពុងនៅក្នុងហាងកាហ្វេដែលមានយីហោ ” Honey Milks” ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោងជាង៤រសៀលថ្ងៃទី០៥ មករា ២០១៦ នៅផ្ទះល្វែង B26 ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ សេចក្តីរាយការណ៍បានបន្តថា ក្នុងហេតុការណ៍នេះ ស្រ្តីម្ចាស់ហាងបានចេញមកសួរនំាក៍ត្រូវក្រុមជនបង្ក (ក្រុមយុវជនដែលមានគ្នាប្រមាណ១៥នាក់) បានរកកាប់ទៀត ក៍ត្រូវកូនម្ចាស់ហាងឈ្មោះ អ៊ូ សុខហេង ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិតចេញមកឃាត់ក៍ត្រូវក្រុមជនបង្កកាប់ត្រូវក្បាលដេរជាច្រើនថ្នេរ រួចបានកាប់កន្ទុយស្លាកលេខម៉ូតូ២គ្រឿងរបស់ក្រុមយុវជនដែលមានគ្នា៦នាក់យកទៅបាត់ ។
ប្រភពបន្តថា ស្លាកលេខម៉ូតូដែលក្រុមជនបង្កកាប់យកទៅនោះ ១គ្រឿងម៉ាកC125 ស៊េរីឆ្នាំ២០១៥ ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1EF 5012 ជារបស់ឈ្មោះ ហួរ សុភ័ក្រ្ត ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សសាលា រស់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ និង១គ្រឿងទៀតម៉ាក C110 ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BC 5518 ជារបស់ឈ្មោះ អេង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស និងមានទីលំនៅក្នុងភូមិអង់កែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សេចក្តីរាយការណ៍បន្តថា សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងលើករណីខាងលើនេះផ្តើមចេញពីរឿងគំនុំអ្វីមួយ ហើយនៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខជនបង្ក ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ