ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​​អាយុ​១៣​ឆ្នាំ​ចង.ក​​សម្លា.ប់​ខ្លួន​នៅ​លើដើមអម្ពិល​

9 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ក្មេង​ប្រុស​ជំទង់​វ័យ១៣​​ឆ្នាំ​ម្នាក់​ គិត​ខ្លី​​​ដោយ​យក​ខ្សែ​អង្រឹង​​ចង.ក​បញ្ចប់​ជីវិត​​​​ខ្លួនឯង​នៅ​លើ​ដើម​​អម្ពិល​ក្រោយ​ផ្ទះ​​អ្នក​ភូមិ​ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ក្មេង​ប្រុស​ជំទង់​វ័យ១៣​​ឆ្នាំ​ម្នាក់​ គិត​ខ្លី​​​ដោយ​យក​ខ្សែ​អង្រឹង​​ចង.ក​បញ្ចប់​ជីវិត​​​​ខ្លួនឯង​នៅ​លើ​ដើម​​អម្ពិល​ក្រោយ​ផ្ទះ​​អ្នក​ភូមិ​ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​​រសៀល​ថ្ងៃ​ទី​២៣​ ​ធ្នូ​ ​នេះ​ ​ស្ថិត​នៅ​​ភូមិ​ប្រជា​ធម្ម​លិច ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

​ក្មេង​ប្រុស​​ដែល​​ចង.ក​​សម្លាប់​ខ្លួន​ ឈ្មោះ​ ឯ​ល ​ដាំ​ អាយុ​១៣​ឆ្នាំ​ ។​ ចំណែក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ ឈ្មោះ​ ដា​ អាយុ​ជាង​៤០​​ឆ្នាំ ​ទាំង​ម្តាយ​និង​កូន​ប្រុស​មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​​ខាង​លើ ។ ​

តាម​ប្រភព​​ព័ត៌មាន​ពី​អ្នក​ភូមិ​​ជា​ច្រើន​នាក់​ បាន​និយាយ​ថា​ មុន​ពេល​កើត​​ហេតុ​ ​ក្មេង​ប្រុស​​​រូប​នេះ​​ត្រូវ​​ម្តាយ​វាយ​​នឹង​ខ្សែ​ក្រ​វាត់​​ធ្វើ​បាប​ ព្រោះ​ខឹង​ប្រើ​កូន​ទៅ​សុំ​ម្ហូប​​នៅ​រោង​​ការ​គេ​យក​មក​ហូប​ កូន​​មិន​ព្រមទៅ​ ។ ប្រភព​បន្ត​ថា​ ជន​រង​គ្រោះ​រស់នៅ​ដូច​រងកម្ម​អីចឹង​ មុន​ពេល​​ស្លាប់​បាន​ទៅ​​សុំទាន​ ដើរ​លក់​ផ្កា​ រក​ប្រាក់​មិន​ដែល​បាន​ចូល​សាលា​រៀន​ទេ​ ព្រោះ​ក្រុម​គ្រួសារ​ក្រីក្រ​ពេក​ ។

ទោះបី​ជា​យ៉ាងណាក្តី ស្ត្រី​ជា​ម្តាយ​​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ គាត់​គិត​តែ​ពី​​​ស្រែកទ្រហោយំ​មិន​និយាយ​ស្តី​​អ្វី​ទាំង​អស់​ សូ​ម្បី​តែ​សមត្ថកិច្ច​ក៏ពិបាកធ្វើ​ការ​ដែរ​​ ។ ជន​រង​គ្រោះ​ក្រោយ​ពី​មាន​គេ​កាត់​ចំណង​ខ្សែ​អង្រឹង​​ទម្លាក់​មក​ដី ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូន​​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយសារ​គិត​ថា ​កូន​មិន​ទាន់​ស្លាប់ ។ ប៉ុន្តែ​គ្រូ​ពេទ្យ​មិន​អាច​សង្គ្រោះ​បាន​ទេ​ ​។ បន្ទាប់​មក ស្ត្រី​ជា​ម្តាយ​​បាន​​សុំ​ក្រុម​គ្រូពេទ្យ​យក​សព​​កូន​ប្រុស​មក​ផ្ទះ ​ដើម្បី​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ​