ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នករត់តាក់ស៊ីសុំមិនឱ្យដោះដូរចំណតរថយន្តក្រុងសិរីសោភ័ណ ដែលជាចំណតសល់ពីសម័យបារាំងដែលដោះដូរពីកណ្តាលក្រុង ទៅដាក់កណ្តាលវាលដែលប៉ះពាល់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ។
អ្នករត់តាក់ស៊ីបានប្រាប់ថា កាលពីដើមខែធ្នូ ២០១៥ លេចឮព័ត៌មានជាលើកទី២ថា អភិបាលខេត្តបន្ទាយមានជ័យលោកគោ ស៊ុំ សារឿត រួមជាមួយក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់ បានរត់ការដោះដូរចំណតរថយន្តសិរីសោភ័ណ ដែលសល់ពីសម័យបារាំងនៅកណ្តាលក្រុងសិរីសោភ័ណ គ្រោងទៅដាក់នៅវាលស្រែឆ្ងាយពីក្រុងជិត១០គីឡូម៉ែត្រ នៅក្នុងស្រុកមង្គលបុរី ។
អ្នកក្រុងសិរីសោភ័ណបានបញ្ជាក់ថា ក្រោយពេលលេចឮមិនទាន់ដឹងអីផង ស្រាប់មានមន្ត្រីជំនាញម្នាក់ និងឧកញ៉ាម្នាក់ជិះរថយន្តក្រោយមន្ត្រីជំនាញដើរចុចជីភីអ៊ែស តាមជ្រុងចំណតរថយន្តកាលពីប៉ុន្មានថ្ងៃមុនបណ្តាលឱ្យប្រជាពលរដ្ឋនិងអ្នករត់តាក់ស៊ីមានងឿងឆ្ងល់ភ្ញាក់ផ្អើលឈុលឡើង ។
លេចលឺថា ចំណតរថយន្តក្រុងសិរីសោភ័ណ ត្រូវបានដោះដូរពីកណ្តាលក្រុងទៅដាក់វាលស្រែ ហើយក្រុមហ៊ុនឯកជនមួយគ្រោងវិនិយោគដោយអង្កន់ដីល្វែងលក់ ។
អ្នកក្រុងសិរីសោភ័ណនិយាយថា ពួកគេប្រឆាំងដាច់ខាតមិនឱ្យមានការដោះដូរយកចំណតរថយន្តកណ្តាលក្រុងលក់ឱ្យឯកជនពុះឡូត៍សង់ផ្ទះល្វែងជាដាច់ខាត ។ អ្នករត់តាក់ស៊ី ក៏ប្រឆាំងដាច់ខាតដែរ មិនព្រមទៅចូលចំណែកថ្មីជាវាលខ្មោច ដែលមានចម្ងាយជាង១០គីឡូម៉ែត្រ ពីទីតាំងចាស់ទេ។
ចែករំលែកព័តមាននេះ