ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​គំរាម​១​គ្រាប់​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​បាន​សម្រេច​​​​នៅសង្កាត់​បឹង​ទំពុន

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ចោរប្លន់​ប្រដាប់​អាវុធបា.ញ់​មួយ​គ្រាប់​គំរាម ​និង​វាយ​ជន​រង​គ្រោះ​បែកក្បាល់​ប្លន់​យកម៉ូតូ​ស្តូ​ពីមួយ​គ្រឿង​បានសម្រេច ​ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង១២ ​និង​១០​នាទី​យប់

រាជ​ធានីភ្នំពេញ ៖  ចោរប្លន់​ប្រដាប់​អាវុធបាញ់​មួយ​គ្រាប់​គំរាម ​និង​វាយ​ជន​រង​គ្រោះ​បែកក្បាល់​ប្លន់​យកម៉ូតូ​ស្តូ​ពីមួយ​គ្រឿង​បានសម្រេច ​ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង១២ ​និង​១០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី៣០ ​វិច្ឆិកា ​២០១៥ នៅ​ចំណុច​ផ្លូវ​បេតុង​ក្រោយ​ធនាគារ​អេ​ស៊ី​លី​ដា ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​ទី​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ  ។               

យុវជន​រង​គ្រោះ​៣​នាក់ ប្រុស​ពីរ​នាក់ ​ស្រី​ម្នាក់ ដែល​ជួប​ហេតុ​ការ​ណ៍អំពើ​ប្លន់​ខាងលើ​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​និយាយ​ថា​ មុន​ពេល​កើតហេតុ ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្តូពី ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ 1CL- 6062 ដោយ​ជិះ​ឌុ​ប​គ្នា​ចេញពី​លំនៅ​ឋាន​របស់​គេឆ្ពោះទៅ​ម្តុំ​ពេទ្យ​លោក​ស​ង្ឍ ដើម្បី​ទៅ​រក​ទិញ​ថ្នាំ​ព្យាបាល ​ព្រោះ​គេ​មិន​ស្រួលខ្លួន  លុះ​ពេល​ពួក​គេ​ជិះ​ត្រលប់​មក​ផ្ទះ​វិញដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ២​នាក់​ស្លៀកពាក់​ស៊ី​វិល ជិះ​ម៉ូតូ​ម៉ាក​ស្តូ​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ​បាន​តាម​កៀរ​ឱ្យ​ឈប់​ ហើយ​សំឡុត​ប្លន់​យកម៉ូតូ​។

ប៉ុន្តែ​ពេល​នោះមិន​បានឱ្យ​ម៉ូតូ​ទៅ​ក្រុម​ចោរ​តាម​សម្រួល​ទេ ទើប​កើត​មានការ​ប្រទូស្ត​រាយ​គ្នា​ឡើង ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ចោរប្លន់​ដែល​មាន​អាវុធ​ជាប់ដៃ​នោះ​ស្ទុះ​ទៅ​វាយ​ក្បាលយុវជន​​​ម្នាក់​បណ្តាលឱ្យ​បែកក្បាល​ហូរ​ឈាម ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុម​ចោរ​ក៏​បាន​ដក​កាំភ្លើង​បាញ់​គំរាម​ចំនួន​១​គ្រាប់ឡើង​លើ ធ្វើ​ឱ្យ​ពួក​គេ​(​ជន​រង​គ្រោះ​) ភ័យ​ពេក​ក៏​ព្រម​ប្រគល់​ម៉ូតូ​ឱ្យទៅ​ក្រុម​ចោរ​នោះជិះ​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង  ។ បន្ទាប់​ពី​កើតហេតុ​ជន​រង​គ្រោះ​បាន​ខ​ល​ទៅ​វិទ្យុ ABC ដើម្បី​សុំ​ឱ្យសមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ចបាន​ដឹក​ជន​រង​គ្រោះ​ទៅ​ប៉ុ​ស្លិ៍​នគរបាលបឹង​ទំពុន ដើម្បី​ដាក់​ពាក្យបណ្តឹង​ងាយស្រួលសមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ៕