ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហិ.ង្សា​​ក្នុង​គ្រួសារ​ប្តី​វាយ​ប្រពន្ធ​របួសធ្ងន់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​​​ប្តី​ប្រមឹក​វាយ​បែកក្បាល​ និង​បាក់ជើង​ខាងស្តាំ​ ដោយ​មិនដឹង​មូលហេតុ​ ​​ហើយ​​រត់​គេច​​​ខ្លួន​បាត់​​ស្រមោល​​ទុកឱ្យ​​ប្រពន្ធ​នៅ​ដេក​ឈឺ​ចុក​ចាប់​ក្នុង​រោង​កម្មករ​ម្នាក់ឯង

រាជ​ធានីភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​​​ប្តី​ប្រមឹក​វាយ​បែកក្បាល​ និង​បាក់ជើង​ខាងស្តាំ​ ដោយ​មិនដឹង​មូលហេតុ​ ​​ហើយ​​រត់​គេច​​​ខ្លួន​បាត់​​ស្រមោល​​ទុកឱ្យ​​ប្រពន្ធ​នៅ​ដេក​ឈឺ​ចុក​ចាប់​ក្នុង​រោង​កម្មករ​ម្នាក់ឯង​បង្ក​ការ​ភ្ញាក់​ផ្អើល​ ​​ត្រូវ​បាន​អ្នក​ជិតខាង​ប្តឹង​សមត្ថកិច្ច​​​​ចុះ​​អន្ត​រាគ​មន៍​ និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាលពី​ម៉ោង១០​យប់​ថ្ងៃ​ទី​២៨​ ​វិច្ឆិកា​​ ​​នៅ​​ក្នុង​ការដ្ឋាន​សង់​ថ្មី​ខាងលិច​រោងចក្រ​កាត់ដេរ​​សម្លៀក​​បំពាក់​ហា​ណា​ខេ​ម​បូ​ឌា១​ ​ស្ថិត​នៅ​​ភូមិ​ត្រពាំង​ក្រសាំង​ សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ស្ត្រី​រង​របួស​ខាងលើ​ឈ្មោះ​ ពេជ្រ សុផល អាយុ​៤៤​​ឆ្នាំ​ ​ជា​​កម្មករ​សំណង់​ស្នាក់​នៅ​ក្នុង​​ការដ្ឋាន​ភូមិ​កើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត​ភូមិ​បាន ​ឃុំ​ដើម​​ ​ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល​ ។ ចំណែក​ប្តី​ដែល​ប្រើ​អំពើ​ហិ​ង្សា​​ឈ្មោះ​ អោ​ក សាត អាយុ​៤៦​​ឆ្នាំ​ ​ជា​​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​ខាងលើ​ និង​មា​​ន​ស្រុក​កំណើត​នៅ​ភូមិ​តា​សូរ ​ស្រុក​ពាម​ជ័រ ​ខេត្តព្រៃវែង​ ក្រោយ​ពី​វាយ​ប្រពន្ធ​រង​របួស​ហើយ​បាន​កេ​ច​ខ្លួន​បាត់ ​។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា​ មុន​កើតហេតុ​ ​គេ​ឃើញ​ប្តី​ប្រពន្ធ​ខាងលើ​បាន​ផឹកស៊ី​នៅ​ក្នុង​រោង​ស្នាក់​នៅ​ខាងលើ ​ក្រោយមក​ស្រាប់តែ​ឈ្លោះប្រកែក​គ្នា​ដោយ​​ឮ​សំឡេង​ស្ត្រី​​ជា​​ប្រពន្ធ​ស្រែក​ឱ្យ​​គេ​ជួយ ​តែ​គ្មាន​​អ្នក​ណា​​ចាប់អារម្មណ៍​ឡើយ​ (​ប្តី​ប្រពន្ធ​ខាងលើ​ឧស្សា​ឈ្លោះ​គ្នា​) ​មួយសន្ទុះ​ក្រោយ​​​មក​​​​អ្នក​ជិតខាង​ច្របាច់​ពិល​មើល​ ស្រាប់តែ​ឃើញ​ក្បាល​ហូរ​ឈាម​ ​និង​​ជើង​ខាងស្តាំ​ឃើញ​មាន​ស្នាម​បាក់​ក៍រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋានឱ្យ​​ចុះ​ទៅ​ពិនិត្យ​ និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ សង្ក្រោះ​ ចំណែក​ប្តី​ខាងលើ​ក្រោយ​បង្ក​ហើយ​បាន​រត់​កេ​ច​ខ្លួន​បាត់​តែ​ម្តង​ ៕