រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ បានចាប់ផ្តើមដំណើរការអ៊ុតកៅស៊ូ AC នៅលើកម្រាលស្ពានអាកាសហើយ ។ តាមផែនការ ស្ពានអាកាសនេះនឹងដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ។
គិតត្រឹមថ្ងៃនេះ លទ្ឋផលការងារការដ្ឋានជារួមសម្រេចបាន៩០%នៃគម្រោងហើយ ៕





ចែករំលែកព័តមាននេះ