ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ផ្ទុះអាវុធ​១​គ្រាប់ ដើម្បី​គំរាម​ក្រុម​កម្មករ​សំណង់​ដែល​វាយ​កម្ទេច​ម៉ូតូ និង​អ្នក​រត់​ម៉ូតូឌុប

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​​ឡោម​ព័ទ្ធ​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កំពុង​សុំ​ការ​អនុញ្ញាតិ​ពី​ស្ថាប័ន​តុលាការ​ដើម្បី​ចូល​​ចាប់​ខ្លួន​ជន​បង្ក

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​​ឡោម​ព័ទ្ធ​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កំពុង​សុំ​ការ​អនុញ្ញាតិ​ពី​ស្ថាប័ន​តុលាការ​ដើម្បី​ចូល​​ចាប់​ខ្លួន​ជន​បង្ក ដោយសារ​តែ​កម្មករ​សំណង់​ការដ្ឋាន​នេះ​ប្រមាណ​ជាង​២០​នាក់​បាន​វាយ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ និង​វាយ​កម្ទេច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដោយ​មិនដឹង​មូលហេតុ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៩​យប់ ថ្ងៃ​ទី​៧ តុលា ២០១៥ ។

ជន​រង​គ្រោះជា​អ្នក​រត់​ម៉ូតូឌុប​ដែល​ត្រូវ​កម្មករ​សំណង់​ជា​ច្រើន​នាក់​វាយ​នោះ​មានឈ្មោះ ផាត បញ្ញា អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ម្តុំ​រោងចក្រ QMI ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​អន្សម ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ចំណែក​ម៉ូតូ​ដែល​ត្រូវ​កម្មករ​សំណង់​វាយ​ឡើង​ខ្ទេច​ដែរ​នោះ​ម៉ាក​ហុងដា គប់​ជ្រុង សេ៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1W-0571 ។

ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​ម្នាក់​បាន​ហៅ​ខ្លួន​ឱ្យ​ឌុ​ប​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្នុង​តម្លៃ​២​ម៉ឺន​រៀល តែ​ថាឱ្យ​ចាំ​មួយ​ភ្លែត ខណៈ​ពេល​កំពុង​តែ​ចាំ​ម៉ូយ​ស្រាប់តែ​ពេល​នោះ​មិនដឹង​ជា​ក្រុម​កម្មករ​សំណង់​មកពីណា​ខ្លះ​កាន់ដំបង ខ្លះ​កាន់​ពូថៅ ខ្លះ​កាន់​កាំ​បិទ មក​វ៉ៃ​គាត់​ត្រូវ​២​ដំបង និង​វាយ​កម្ទេច​ម៉ូតូ​របស់​គាត់​ដោយ​ចោទ​ថា​គាត់​ជា​ស្ទាវ​មកពីណា​បានជា​មក​ឈប់​មុខ​ការដ្ឋាន​សំណង់​បែប​នេះ ហើយ​អូស​ម៉ូតូរបស់​គាត់​ចូល​ទៅ​ក្នុង​ការដ្ឋាន​សំណង់​ទៀត​ ដោយ​មានការ​ភ័យ​ខ្លាច​ជន​រង​គ្រោះ​ក៏​បានរ​ត់ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ខណៈ​ពេល​សមត្ថកិច្ច​៤​នាក់​បាន​ទៅ​ជួយ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ បម្រុង​សួរនាំ​ថា​ហេតុ​អ្វី​បានជា​វាយ​គេ និង​វាយ​កម្ទេច​ម៉ូតូ​គេ ស្រាប់តែ​ក្រុម​កម្មករ​សំណង់​ប្រមាណ​ជា​២០​ប្រដាប់​ដោយ​ដំបង កាំបិត ពូថៅ​ស្ទើរ​គ្រប់​ដៃ ចេញ​មក សមត្ថកិច្ច​ក៏​ដកថយ​បន្តិច ប៉ុន្តែ​ក្រុម​កម្មករ​សំណង់​ទាំងនោះ​នៅ​តែ​ចូល​មក​ទៀត ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ សមត្ថកិច្ច​ក៏​បាន​ដក​កាំភ្លើង​បាញ់​ឡើង​លើ​១​គ្រាប់​ដើម្បី​គំរាម​ជន​ទាំងនោះ​កុំឱ្យ​ចូល​មក​ទៀត ពេល​នេះ​ក្រុម​កម្ម​ទាំងនោះ​ក៏​បាន​នាំ​គ្នា​រត់​ចូល​ក្នុង​ការ​ដ្ឋាន​​វិញ​អស់ ហើយ​បិទទ្វារ​ចាក់​សោរ​ការដ្ឋាន​សំណង់​តែ​ម្តង ។

ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ឡោម​ព័ទ្ធ​ការដ្ឋាន​សំណង់​នោះ និង​កំពុង​សុំ​ការ​អនុញ្ញាតិ​ពី​ស្ថាប័ន​តុលាការ​ចូល​ទៅ​ក្នុង​ការដ្ឋាន​សំណង់ ដើម្បី​ចាប់​ជន​បង្ក​ទាំងនោះ​យក​មក​សាកសួរ និង​ធ្វើការ​កាត់ទោស​តាម​ច្បាប់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ខណៈ​ពេល​សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​នោះ ទំនងជា​ក្រុម​កម្មករ​ទាំងនោះ​មានការ​ភ័យ​ខ្លាច​ហើយ​មើលទៅ​បានជា​អូស​ម៉ូតូ​ជន​រង​គ្រោះ​ដែល​បាន​វាយ​កម្ទេច​នោះ​ចេញ​មក​ក្រៅ​វិញ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ការដ្ឋាន​វិញ​ព្រមទាំង​ចាក់សោរ​ទ្វារ​ការដ្ឋាន​សំណង់​ថែម​ទៀត​ផង ៕