ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ខេត្ត​កំពង់​ចាម​​​ចុះ​បង្ក្រាប​គ្រឿង​ញៀន​២​ថ្ងៃ​ជាប់គ្នា​ ឃាត់បាន​មុខ​សញ្ញា​៧នាក់​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​បែន រ័ត្ន ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ចាត់​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​

ខេត្ត​កំពង់​ចាម​ ៖ សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​បែន រ័ត្ន ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ចាត់​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​ ដោយ​ធ្វើ​ឡើង​ដូច​ភ្លៀង​រលឹម​​តាំង​ពី​ថ្ងៃ​ទី​៣ដល់​ទី​៤ តុលា ២០១៥ ឃាត់​បាន​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ជា​បន្ត​បន្ទាប់​សរុប​ចំនួន​៧​នាក់​។

ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា នេះ ជន​សង្ស័យ​ទាំង​៧​នាក់​សមត្ថ​កិច្ច​ត្រៀម​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ។

​លោក​វរ​សេនីយ៍​ទោ សោម រស់ នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើសគ្រឿង​ញៀន​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​៧​នាក់​ដែល​ឃាត់​ខ្លួន​មាន​នៅ​ស្រុក​ព្រៃ​ឈរ និង​ក្រុង​កំពង់​ចាម​ ដោយ​សមត្ថ​កិច្ច​ដក​ហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​៦​កញ្ចប់ ជញ្ជីង​អេឡិច​ត្រូនិក១ ឧបករណ៍​សេព​គ្រឿង​ញៀន​១ និងប្រដាប់​វេច​ខ្ចប់​ជា​ច្រើន​ទៀត​។

ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​តាម​ចាប់​មុខ​សញ្ញា​បក្ស​ពួក​បន្ត​ទៀត​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព