ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅប៉ុន្មាននាទីមុននេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចាប់ខ្លួនជនសង្ស័យជាមេខ្លោងឆក់យ៉ាងសកម្មដ៏ល្បីម្នាក់ក្នុងក្រុងស្ទឹងត្រែង ។
ប្រភពបានបន្តថា ជនសង្ស័យជាមេខ្លោងធំជាងគេម្នាក់នេះ ឈ្មោះ វ៉ាត់ វីរៈ អាយុ១៩ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ការចាប់ខ្លួននេះ គឺធ្វើទៅតាមដីការបស់សាលាដំបូងខេត្ត ដែលសមត្ថកិច្ចតាមប្រមាញ់អស់រយៈពេលជាង៤ខែមកហើយ ទើបតែចាប់បាននៅល្ងាចថ្ងៃទី៨ កញ្ញា នេះ នៅក្រុងស្ទឹងត្រែង ។
មុខសញ្ញាជាមេខ្លោងធំដ៏ល្បីឈ្មោះម្នាក់នេះ គឺជាការចាប់បានចុងក្រោយគេ ក្នុងចំណោមបក្សពួកមួយចំនួនទៀតកំពុងដេកនៅក្នុងគុកនោះ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ