រាជភ្នំពេញ ៖ បុរសវ័យក្មេងម្នាក់បានដាច់ចិត្តយកកាំបិតអារ.កដៃបង្ហូរឈាមពេញបន្ទប់ និងចង់ចង.កសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួល តែសំណាងល្អត្រូវបានអ្នកជិតខាងដឹងទាន់ក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ ហើយសមត្ថកិច្ចក៏មកដល់ភ្លាមសហការជាមួយម្ចាស់ផ្ទះជួល ក៏ធាក់ទម្លាយទ្វារចូលទៅជួយទាន់ពេលឱ្យរួចផុតពីសេចក្តីស្លាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងបន្ទប់ជួលជាន់ទី២ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលខូចចិត្តប៉ុងប៉ងសម្លាប់ខ្លួននេះមានឈ្មោះ ភួង ផេង ភេទប្រុស អាយុ២១ឆ្នាំ នៅលីវ មុខរបរធ្វើការរោងចក្រម្តុំផ្សារព្រៃទា មានស្រុកកំណើតភូមិអុចពម៉ា ឃុំសៀងខ្វៀង ស្រុកកំចាយមៀ ខេត្តព្រៃវែង ។
មុនពេលកើតហេតុ បុរសរងគ្រោះបាននាំសង្សារ និងមិត្តភក្តិមកផឹកស៊ីក្នុងបន្ទប់ជួល ហើយដល់ពេលស្រវឹងមិត្តភក្តិក៏នាំគ្នាទៅផ្ទះរៀងៗខ្លួនអស់ ហើយខឹងសង្សារដែលប្រើពាក្យថាសុំបែកផងនោះ បុរសរងគ្រោះក៏ដាច់ចិត្តដាក់គន្លឹះទ្វារ ហើយបានអារ.កដៃហូឈាមពេញក្នុងបន្ទប់ និងចង់ចង.កសម្លាប់ខ្លួន តែសំណាងល្អត្រូវបានអ្នកជិតខាងដឹងទាន់ ក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅមកជួយទាន់ពេល ។
បច្ចុប្បន្ន បុរសរងគ្រោះត្រូវបានបងប្អូននាំយកទៅព្យាបាកនៅមន្ទីពេទ្យឯកជន ៕
ចែករំលែកព័តមាននេះ