ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡើង​ទៅ​សម្ងំលើ​ផ្ទះគេប៉ង​លួច​ទ្រព្យ​សម្បត្តិ​ត្រូវ​ម្ចាស់គេឃើញចាប់​​វាយ​បែក​មុខ​បែក​មាត់​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​ប្រជា​ពលរដ្ឋ​​ចាប់​បាន​ស្វា​គ​មន៍​ម្នាក់​មួយ​ដៃ​មួយ​ជើងបែក​មុខ​បែក​មាត់ ​​ខណៈ​​ពេល​ឡើង​ទៅ​សម្ងំ​ក្នុង​​ផ្ទះគេប៉ង​លួច​ទ្រព្យ​សម្បត្តិ​​​​​ត្រូវ​​ម្ចាស់ផ្ទះ​​​ឃើញ

រាជ​ធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​ប្រជា​ពលរដ្ឋ​​ចាប់​បាន​ស្វា​គ​មន៍​ម្នាក់​មួយ​ដៃ​មួយ​ជើងបែក​មុខ​បែក​មាត់ ​​ខណៈ​​ពេល​ឡើង​ទៅ​សម្ងំ​ក្នុង​​ផ្ទះគេប៉ង​លួច​ទ្រព្យ​សម្បត្តិ​​​​​​ត្រូវ​​ម្ចាស់ផ្ទះ​​​ឃើញ​ស្រែ​កថា​ចោរ​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង០១ និង១០នាទី​យប់​ឈាន​ចូល​ ថ្ងៃទី០៤ ​កញ្ញា ​២០១៥ ត្រង់​ចំណុច​ផ្ទះ​លេខ១៤២E0 តាម​បណ្ដោយ​ផ្លូវលេខ១៩ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ខាងលើឈ្មោះ ឡុ​ង សុ​ផាត អាយុ២៣ឆ្នាំ ​មុខរ​បរជា​ជាងសំណង់ មាន​លំនៅ​មិន​ច្បាស់លាស់ ។

យោង​ទៅ​សំដី​បុរស​ដែល​ជា​ម្ចាស់ផ្ទះខាងលើ​បានឱ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​គាត់​ទើបតែ​ចេញពី​កន្លែងធ្វើការ​​មក​ដល់​ផ្ទះ​បម្រុង​​​បើកទ្វារ​ផ្ទះ​​របស់​គាត់​នៅ​ជាន់​ទី​២ ស្រាប់​តែ​​ឃើញ​ជនសង្ស័យ​ខាងលើកំពុង​អង្គុយ​ក្នុងផ្ទះ​របស់​គាត់ ហើយ​គាត់ក៏​ស្រែ​កថា​ចោរ រួច​ជនសង្ស័យ​ព្យាយាម​រត់​ចុះ​មក​ក្រោម​វិញក៏​ត្រូវប្រជាពលរដ្ឋ​ដែល​នៅ​​ម្ដុំ​នោះដេញចាប់​បានស្វា​គ​មន៍​ម្នាក់​មួយ​ដៃ​មួយ​ជើងបែក​មុខ​បែក​មាត់រង​របួស​យ៉ាងដំណំរួច​​ទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​។

ក្រោយ​មកសមត្ថកិច្ចបាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​បុរស​ជនសង្ស័យ​ខាងលើ ចំណែក​ជន​រងគ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​​​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្ពិ៍​នគរបាលជ័យ​ជំនះដើម្បីឱ្យ​សមត្ថកិច្ច​ចាត់​​ការ​ទៅ​តាម​ផ្លូវច្បាប់ ៕