ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹមខណ្ឌមានជ័យ កាត់សក់​ម៉ូត​ថ្មីជូន​​ក្មេង​ទំនើង​ល្បី​​ខាង​កា.ប់​ចាក់​​ទុក​ជា​ការ​ព្រមាន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​បង​តូច​បងធំចំនួន១១​នាក់ ដែល​​ល្បី​ខាង​​កា.ប់​ចាក់​គ្នាយ៉ាង​អនាធិ​ប​តេ​យ្យ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​មានជ័យ

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​បង​តូច​បងធំចំនួន១១​នាក់ ដែល​​ល្បី​ខាង​​កាប់​ចាក់​គ្នាយ៉ាង​អនាធិ​ប​តេ​យ្យ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​មានជ័យ ​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ​កញ្ញា​ ​ចាប់​​ឃាត់​ខ្លួន​នាំ​យក​មក​បញ្ជាការដ្ឋាន​​កង​រាជ​អាវុធហត្ថ​ខណ្ឌ ​ដើម្បី​អប់រំ​ណែនាំ ​រួចកាត់សក់​ម៉ូតថ្មី​ដែល​ពុំ​ធ្លាប់​មានពុះ​ចំពាក់​កណ្តាល​ក្បាលដោយ​​ទុក​សក់​​ឱ្យ​​នៅ​សងខាង ដើម្បី​ជា​ការ​ព្រមាន​ដល់​ពួក​គេ​ឱ្យ​​រាងចាល ។

មន្ត្រី​​កង​រាជ​អាវុធហត្ថ​​ខណ្ឌ បាន​ឱ្យ​ដឹង​ថា ក្រោយ​ការ​អប់រំ និង​ណែនាំ ​ដោយ​ធ្វើការ​ឃុំខ្លួន​ពួក​គេ​មួយ​យប់​នៅ​​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ លុះ​​ព្រឹក​ឡើង​បាន​កាត់សក់​​យ៉ាងអាក្រក់​មើល ពោល​គឺ​ទំពែក​កណ្តាលឱ្យ​ពួក​គេ​ទាំង១១​នាក់ ​​ទុក​​ជា​ការ​ព្រមា​​ដើម្បី​​​មានការ​ខ្មាសអៀន​ កុំ​គិតតែ​ពី​​ដើរផឹក​ស្រវឹង រួច​​ប្រមែ​ប្រមូលគ្នីគ្នា​​បើក​ឆាក​កាប់សម្លាប់​គ្នានៅ​តាម​ទី​សាធារណៈ បង្ក​ភាព​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ​នោះ ។​

ទោះបី​ជា​យ៉ាងណា​ក្តី ​​ក្មេង​ទំនើង​​ទាំង​អស់នេះ ត្រូវ​បាន​អនុញ្ញាតឱ្យ​​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ ក្រោយ​​ពី​បាន​​ធ្វើ​កិច្ចសន្យា​​កុំ​ឱ្យ​មាន​ជា​លើក​ទី​២​រួចមក​ បើ​ពុំ​ដូច​នោះ​ទេ កម្លាំង​កង​រាជ​​អាវុធហត្ថ​នឹង​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ៕