រាជធានីភ្នំពេញ ៖ ភាពចម្រួងចម្រាស់នៅក្នុងក្រុមគ្រួសាររបស់លោកអ៊ិន សុភិន និងតារាសម្តែងពូកែធ្វើចរិតបែបកំប្លែងៗ លោកប៉ែន ចំរ៉ុង បាននិងកំពុងក្លាយជាផ្ទាំងស៊ីបសម្រាប់ទស្សនិកជនចង់ដឹងយ៉ាងខ្លាំង។ចំណែកលោកប៉ែន តុលា អតីតគូដណ្តឹងដែលជាចំណែកដើមចមបញ្ហានេះដែរនោះក៏ត្រូវគេតាមដានចង់ដឹងថា អាចប្រែក្លាយជាអ្វីក្រោយមានជម្លោះរវាងលោកអ៊ិន សុភិន និងលោកប៉ែន ចំរ៉ុង។
ឆ្លើយតបបញ្ហានេះភាគីខាងសាច់ញាតិរបស់ប៉ែន ចំរ៉ុង បានទទូចឲ្យភាគីខាងឪពុកសុដាលីស គួរបន្ថយការស្រែកធ្វើសង្គ្រាមដាក់គ្នាដោយចាត់ទុកថាគ្មានអ្វីចំណេញ។
បន្ទាប់ពីជួបរឿងរ៉ាវភ្ញាក់ផ្អើលជុំវិញក្រុមគ្រួសារតារាសម្តែងប៉ែន ចំរ៉ុង និងភិន សុដាលីស មក គេតែងតែបានឃើញកញ្ញា ភិន សុដាលីស និងលោកអ៊ិន សុភិន បន្តឆ្លងឆ្លើយសាតាមរយៈសង្គមហ្វេសប៊ុកដាក់គ្នាទៅវិញទៅមកប្រៀបដូចជាអាយ៉ៃឆ្លើយឆ្លង។
មកទល់ពេលនេះដាលីសបានចេញមុខប្រាប់ថា ការបាត់ខ្លួនរបស់នាងមិនបានពាក់ព័ន្ធជាមួយអ្នកណាទេ ហើយប្រាប់ដល់ឪពុកឈប់បង្ករឿងដោយនាងនឹងត្រឡប់ទៅផ្ទះវិញកាលណាមានដំណោះស្រាយព្រោះនាងត្រូវធ្វើការងារបន្តទៀត។
យ៉ាងណាម៉ិញតាំងពីជួបរឿងក្តៅនេះប៉ែន ចំរ៉ុង មិនតបតអ្វីឆ្លងឆ្លើយដូចគូម្ខាងទៀតឡើយ។ តារារូបនេះនៅតែបន្តការសម្តែង និងកិច្ចការពិធីករលើកញ្ចក់ទូរទស្សន៍ ហើយរាល់កិច្ចការឆ្លើយបំភ្លឺលោកហាក់បង្ហាញចេតនាឲ្យក្រុមគ្រួសារសាច់ញាតិរបស់លោកជាអ្នកបកស្រាយរាល់ចម្ងល់អ្វីទាក់ទិននឹងលោកជូនមហាជនក៏ដូចជាសារព័ត៌មាន។
ឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានយើងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២ កញ្ញា ២០១៥ លោកប៉ែន រស់ ដែលលើកទូរស័ព្ទ ហើយអះអាងច្បាស់ថា ជាបងប្រុសចំរ៉ុងបានមានប្រសាសន៍បញ្ហាខ្លះដែលកំពុងកើតបក់ប៉ះប្អូនប្រុសលោកថា ចំពោះលោកអ៊ិន សុភិន បានដាក់ពាក្យបណ្តឹងថាប្អូនប្រុសលោក(ប៉ែន ចំរ៉ុង)ពពាក់ពពូនជាមួយកូនស្រីគាត់ក៏ខាងលោកមិនរករឿងដែរ។
ក្រុមគ្រួសារលោកមិនតបតទេ ព្រោះសុទ្ឋតែជាខ្មែរដូចគ្នារកខុសត្រូវទៅសួរថាចំណេញអ្នកណាគេ។ ខ្មែរមានសំដីថ្លៃថ្នូរចេះរកខុសត្រូវដោយសន្តិវិធី។ បងប្រុសរូបនោះបញ្ជាក់ទៀតថា យើងមិនឆ្លងឆ្លើយដាក់គ្នាទៅវិញទៅមកទេ តែបើថ្ងៃក្រោយប្អូនប្រុសខ្ញុំបានក្លាយជាស្វាមីដាលីសនៅជាមួយក្រុមគ្រួសារសួរថា យើងមិនត្រូវលាតត្រដាងសាច់ឈាមយើងវិញដដែលហ្នឹង។
យ៉ាងណាលោកសុភិនគាត់ដាច់ខាតមិនឲ្យកូនស្រីគាត់បានមកលើចំរ៉ុងទេនេះអាចថា គាត់ខឹងមួយឆាវប៉ុណ្ណោះ។ ឪពុកដាលីសនៅតែបន្តជំហរប្តឹងឡើងតុលាការ ព្រោះគាត់ជាថៅកែផលិតកម្មមានលុយ បើចង់ធ្វើៗចុះពួកយើងទៅតាមក្រោយ។ ថ្ងៃនេះគាត់ឈ្នះខ្ញុំ ថ្ងៃស្អែកគាត់ឈ្នះខ្ញុំ តែ១០០ថ្ងៃទៀតគិតថា គាត់មិនអាចឈ្នះក្រុមគ្រួសារខ្ញុំរហូតនោះទេ គង់មានថ្ងៃដឹងអំពីអំពើល្អងាកមកដោះស្រាយគ្នា។
លើសពីនេះឪពុកដាលីសថែមទាំងទូរស័ព្ទមកខ្ញុំជាបងប្រាប់ថា ជូន៥ពាន់ដុល្លារបញ្ចប់រឿងកុំឲ្យប៉ែន ចំរ៉ុង ពាក់ព័ន្ធជាមួយកូនស្រី។ ប៉ុន្តែខ្ញុំប្រាប់វិញថា បើខ្ញុំឃាត់ប្អូនប្រុសខ្ញុំបាន បងគួរតែឃាត់កូនស្រីបងវិញផងនោះចប់បាត់ហើយ។
ទោះជាយ៉ាងណាក្តី គេនៅមិនទាន់ដឹងថា លោកអ៊ិន សុភិន ព្រមថយកំដៅ ឬយ៉ាងណានោះទេ ?
ចែករំលែកព័តមាននេះ