ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កា.ប់​​ត្រូវចំ​កញ្ចឹងក​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​​រង​របួស​ធ្ងន់ ​ខណៈ​​ជិះ​ម៉ូតូ​ម្នាក់ឯង​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយសារ​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​​លប​​កា.ប់​ប្រហារ​ត្រូវចំកញ្ចឹងកមុត​ដល់​ឆ្អឹង​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​​រង​របួស​ធ្ងន់ ​ខណៈ​​ជិះ​ម៉ូតូ​ម្នាក់ឯង​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយសារ​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​​លប​​កាប់​ប្រហារ​ត្រូវចំកញ្ចឹងកមុត​ដល់​ឆ្អឹង​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ​​ត្រូវ​បាន​មិត្ត​ភ​ក្តិ​​ដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ជា​បន្ទាន់ ​កាល​ពី​​​វេលា​​​ម៉ោង​ជិត​​២​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​២៧ ​សីហា ​២០១៥ នៅ​តាម​ផ្លូវជាតិ​លេខ​៥​ទល់​មុខ​ហាង​លក់ម៉ូតូ​ហុងដា ស្ថិតនៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង  ។

លោក ម៉ា យន់ នាយ​នគរបាល​ព្រហ្ម​ទណ្ឌក្រុង​កំពង់ឆ្នាំង បាន​ឱ្យ​​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ លី មាន ​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ​រង​របួស​ធ្ងន់​​ត្រង់​កញ្ចឹងក​រយះដល់​ឆ្អឹង​ ។ ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​មាន​គ្នា៤​នាក់បាន​ផឹកស៊ី នៅ​ហាង​ក្រុង​កំពង់ឆ្នាំង​ត្រជាក់ចិត្ត លុះ​ម៉ោងជាង​១០​យប់​បាន​ត្រឡប់​មក​វិញ ប៉ុន្តែ​នៅម៉ោងជាង​១​រំលង​អធ្រា​ត្រ​ក៏​​ត្រឡប់​ទៅ​ហាង​នោះ​ម្តងទៀត​ជា​មួយមិត្ត​ភក្តិ​ឈ្មោះ យ៉ា ​នៅ​ភូមិ​ប្អេ​រ ប៉ុន្តែ​ពេល​ទៅ​ដល់​ម្ចាស់​ហាង​ប្រាប់​ថា ហាង​បិទ​ហើយ ​​​ក៏​​ត្រឡប់មក​វិញ​ ​ដោយ​ជូន​​​ឈ្មោះ​យ៉ាទៅ​ដាក់នៅផ្ទះ រួច​ក៏​ជិះម៉ូតូ​ម្នាក់ឯង​មក​ផ្ទះ​ ​លុះ​មក​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​មាន​ជន​ពុំ​ស្គាល់​មុខ​បាន​ស្ទុះ​មក​កាប់​ពីក្រោយ​ត្រូវ​ចំ​​កញ្ចឹងក បណ្តាលឱ្យ​​រប​របួសធ្ងន់តែ​ម្តង ពេល​នោះ​​យុវជន​រង​គ្រោះ​បាន​ព្យាយាម​ទូរស័ព្ទ​ហៅ​ឈ្មោះ​យ៉ា ឱ្យ​​ត្រឡប់​មក​យក​ខ្លួន​ទៅ​មន្ទីរពេទ្យ ​ព្រោះ​ត្រូវ​គេ​កាប់​ហើយ ។ ពេល​ដល់​មន្ទីរពេទ្យ​ខេត្ត ដោយសារ​ស្ថានភាព​ធ្ងន់​ពេក​ យុវជន​រង​គ្រោះ​ត្រូវ​​គ្រូពេទ្យ​ដឹក​បន្ត​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ឯរាជធានី​ភ្នំពេញ ។

​លោកនាយ​នគរបាល ​បាន​បន្ត​ថា ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ពី​​មូលហេតុ​ពិតប្រាកដដែលអាចឱ្យ​​កំណត់​មុខសញ្ញា​នោះ​ទេ ​សមត្ថកិច្ច​បាន​និង​​កំពុងធ្វើការ​ស្រាវជ្រាវ ព្រោះ​ណាមួយ​ជន​រងគ្រោះមិនទាន់​អាច​និយាយអ្វី​បានឡើយ​​ ៕