ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​សង្ស័យ​ជា​មុខ​សញ្ញា​​ចោរ​ប្លន់​ម្នាក់​​ ​ត្រូវ​​នគរ​បាល​ប៉ុស្តិ៍​​​​ទំនប់​ទឹក​​ក្របួច​ជាប់​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​ជន​សង្ស័យ​ជា​មុខ​សញ្ញាចោរ​​ប្លន់ និង​ឆក់​យ៉ាង​សកម្ម​ម្នាក់ ឈ្មោះ គង់​ សេង​ហាប់ អាយុ​២០​ឆ្នាំ ​មាន​​ទី​លំនៅ​​​​​នៅ​​ភូមិ​ត្នោតជ្រំ ​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​​ជ័យ ​ត្រូវ​​បាន​នគរ​បាល​​​ប៉ុស្តិ័​​រដ្ឋ​បាល​ទំនប់​ទឹក

​រាជ​ធានី​ភ្នំពេញ ៖ ​ជន​សង្ស័យ​ជា​មុខ​សញ្ញាចោរ​​ប្លន់ និង​ឆក់​យ៉ាង​សកម្ម​ម្នាក់ ឈ្មោះ គង់​ សេង​ហាប់ អាយុ​២០​ឆ្នាំ ​មាន​​ទី​លំនៅ​​​​​នៅ​​ភូមិ​ត្នោតជ្រំ ​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​​ជ័យ ​ត្រូវ​​បាន​នគរ​បាល​​​ប៉ុស្តិ័​​រដ្ឋ​បាល​ទំនប់​ទឹក ​​​​ធ្វើ​ការ​​ស្រាវ​ជា្រវ​​​ និង​ចាប់​ខ្លួន​​បាន​​ ​​កាលពី​វេលាម៉ោង​៣និង​៣០នាទី​​​ល្ងាច​​ថ្ងៃទី​២៧ សីហា នៅ​​ចំណុច​ផ្លូវ​លេខ​១៨៣ ​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។​

​មន្ត្រី​នគរ​បាល​​បាន​ឱ្យ​ដឹង​ថា ​​​ការ​ឈាន​ទៅ​ចាប់​​ខ្លួន​ជន​សង្ស័យ​​ខាង​លើនេះ​ ក្រោយពី​​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​នារី​រង​គ្រោះម្នាក់​ ​​ប្តឹងពី​​​ករណី​​​ចោរ​​​​យក​កាំបិត​ចុង​ស្រួច​​ភ្ជង់​ប្លន់​យក​ប្រាក់​អស់​ចំនួន​១.៩០០​ដុល្លារ និង​​ទូរស័ព្ទ​ដៃ​២ កាលពី​​យប់​​ថ្ងៃទី​២៣ សីហា ​​នៅ​ផ្ទះ​អ៊ិន​ធើរ​ណេត​២៤​ម៉ោង​មួយ​កន្លែង ​​ស្ថិត​នៅ​ផ្លូវ​លេខ​២៧១ សង្កាត់​​ទំបន់​ទឹក ខណ្ឌ​ចំការ​មន ។

​ជន​សង្ស័យ​​ ត្រូវ​បាន​​នគរ​បាល​​​ប៉ុស្តិ៍​រដ្ឋ​បាល​ទំបន់​ទឹក ​កសាង​សំណុំ​​រឿង​​បញ្ជូន​ទៅ​​​អធិការ​​ដ្ឋាន​នគរ​បាល​ខណ្ឌ​​ចំការមន ដើម្បី​ចាត់​​ការ​​បន្ត​តាម​​នីតិវិធី ៕