ជធានីភ្នំពេញ ៖ មុននេះបន្តិច ម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៣ សីហា ២០១៥ មានករណីចោរប្លន់ម៉ូតូម៉ាកស្កុបពី១គ្រឿងនៅមុខបុរីសូនី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូស៊េរីទំនើបចំនួន៣គ្រឿងបានស្ទាក់ប្លន់ម៉ូតូ ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1Q -1116 ពីនារីរងគ្រោះម្នាក់ នៅមុខបុរីសូនី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈនាងជិះជិតដល់ផ្ទះទៅហើយ ។
នារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនាងបានទៅខួបកំណើតមិត្តភក្តិនៅម្តុំខារ៉ាអូខេញូវស្តា ពេលត្រឡប់មកវិញ ជិះជិតដល់ផ្ទះទៅហើយ ស្រាប់តែក្រុមជនសង្ស័យមានគ្នា៦នាក់ប្រដាប់ដោយអាវុធខ្លីបានជិះម៉ូតូ៣គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពីរគ្រឿង និងហុងដាឌ្រីម ប៊ិច ពណ៌ខ្មៅ ១គ្រឿង ជិះមកកៀរ ហើយដកកាំភ្លើងភ្ជង់ក្បាលនាង និងគំរាមបាញ់សម្លាប់បើនាងហ៊ានស្រែក ហើយប្លន់យកម៉ូតូរបស់ទៅបាត់ ។
ក្រោយកើតហេតុនារីរងគ្រោះបានសហការជាមួយសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្តឹងផងដែរ ។
គួររំលឹកផងដែរថា សកម្មភាពប្លន់នៅក្នុងរាជធានីភ្នំពេញបានមានសភាពស្ងប់មួយរយៈពេលមកហើយ ស្រាប់តែពេលនេះលេចចេញក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់ទៀត ។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន កុំជិះម៉ូតូទំនើបនៅពេលយប់ និងកន្លែងដែលស្ងាត់ ចៀងវាងកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ៕
ចែករំលែកព័តមាននេះ