ប៉ូលិសអ្នកចាប់ តុលាការអ្នកដោះលែង ដោយចោទប៉ូលិសថាកសាងសំណុំរឿងមិនគ្រប់ជ្រុងជ្រោយ
ត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកគិរីវង់ចាប់ខ្លួនបាន ខណៈកំពុងសម្ងំជក់ និងចែកចាយថ្នាំញៀននៅក្នុងសាលារៀនមួយកន្លែង ។
ត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកគិរីវង់ចាប់ខ្លួនបាន ខណៈកំពុងសម្ងំជក់ និងចែកចាយថ្នាំញៀននៅក្នុងសាលារៀនមួយកន្លែង ។
ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកគិរីវង់ចាប់ខ្លួនបាន ខណៈកំពុងសម្ងំជក់ និងចែកចាយថ្នាំញៀននៅក្នុងសាលារៀនមួយកន្លែង ។ ហេតុការណ៍បង្ក្រាបជនសង្ស័យជក់ និងចែកចាយគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោង៦ និង១២នាទីល្ងាច ថ្ងៃទី២១ សីហា ២០១៥ នៅចំណុចអនុវិទ្យាល័យ សុខ អាន អង្គប្រាសាទ ស្ថិតក្នុងភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ។
លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមាន ១-ឈ្មោះ សែ ខេង ភេទប្រុស អាយុ១៩ឆ្នាំ និង២-ឈ្មោះ ដុក ម៉ៅ ហៅជើម ភេទប្រុស អាយុ១៦ឆ្នាំ ។ ពូកគេទាំង២នាក់រស់នៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ។ ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួនបាត់មានឈ្មោះ ទឹម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាមេខ្លោង លក់ និងចែកចាយថ្នាំញៀនតែម្តង ។
លោកអធិការនគរបាលស្រុកគិរីវង់បានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ត្រូវបានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៣ សីហា ២០១៥ នេះ ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលបានគេចខ្លួន សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនយកមកកាត់ទោសតាមច្បាប់ ។
សមត្ថកិច្ចប៉ូលិសការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានព្រលយប្រាប់«កោះសន្តិភាព»ថា ពិបាកណាស់ ស្ទើរតែគ្រប់ជនសង្ស័យទាំងអស់ដែលប៉ូលិសខំស្រាវជ្រាវចាប់ខ្លួនបានទាំងអស់លក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ពេលបញ្ជូនទៅតុលាការដើម្បីកាត់ទោស ត្រូវខាងតុលាការតែងតែដោះលែងឱ្យនៅក្រៅឃុំវិញ នៅពេលខាងប៉ូលិសសួរទៅខាងតុលាការ ខាងតុលាការនិយាយថា ខាងប៉ូលិសកសាងសំណុំរឿងមិនគ្រប់ជ្រុងជ្រោយ ទើបមានការដោះលែងជនសង្ស័យនោះ ៕
ចែករំលែកព័តមាននេះ