ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធ​ចាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​បាន​២​នាក់ ដកហូតបាន​​ថ្នាំ​ញៀន​៥៨​កញ្ចប់​តូច​នៅ​អគារ​ប៊ូ​ឌិ​ញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១៣ ជាន់​ទី​២ អគារ​ប៊ូ​ឌិ​ញ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១៣ ជាន់​ទី​២ អគារ​ប៊ូ​ឌិ​ញ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាល​ពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២១ សីហា ២០១៥ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​មាន ១-​ឈ្មោះ គង់ ទិ​ត្យ ភេទ ប្រុស អាយុ​៣៣​ឆ្នាំ និង​២-​ឈ្មោះ ចាន់ សុធី ភេទ​ស្រី អាយុ​២១​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​​មុខរបរ​មិន​ពិតប្រាកដ និង​ស្នាក់​នៅ​ទីតាំង​ខាងលើជា​មួយ​គ្នា​ ។

ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្ស៉ៅ​ក្រាម​ស​ថ្លា​៥៨​កញ្ចប់​តូច​, ​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១, កាំភ្លើង​ប្រើ​ហ្គា​ស​១​ដើម​, ឧបករណ៍​ជក់​ថ្នាំ​ញៀន​១​កំ​ប្លេ​, ថង់​ប្លា​ស្ទីក​មួយ​ចំនួន​, កន្ត្រៃ​១ និង​ក្រដាស​អាលុយមីញ៉ូម​២​សន្លឹក ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕