ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរក្សពន្ឋនាគារ​នំាខ្លួនម្តាយ​ថោង សារ៉ាត់ ​តាមរថយន្តឯកជន​មកសាកសួរនៅសាលាដំបូង​យ៉ាងស្ងៀមស្ងាត់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តាមបញ្ជារបស់ចៅក្រមស៊ើបសួរ ​អនុរក្សពន្ឋនាគារ ម២ ​បាននំាខ្លួនលោកស្រី ​កែវ សារី​ ម្តាយលោកថោង សារ៉ាត់ ​មកសាលាដំបូង​រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ​តាមបញ្ជារបស់ចៅក្រមស៊ើបសួរ ​អនុរក្សពន្ឋនាគារ ម២ ​បាននំាខ្លួនលោកស្រី ​កែវ សារី​ ម្តាយលោកថោង សារ៉ាត់ ​មកសាលាដំបូង​រាជធានីភ្នំពេញ ដើម្បី​សាកសួរបន្ថែមពាក់ព័ន្ឋនឹងការដោះលែង​លោកស្រីពីសំណាក់លោក​ អំាង​ មាលតី ​អតីតប្រធាន​សាលាដំបូងរាជធានី​ភ្នំពេញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ទៀតថា ​ការនំាខ្លួនលោកស្រី កែវ សារី ​មកសាកសួរនាម៉ោង​ប្រមាណ២រសៀលថ្ងៃទី១៩សីហានេះ​ អនុរក្សពន្ឋ​នាគារ​មិនបានដឹក​លោកស្រីតាមរថយន្តរបស់​ពន្ឋនាគារនោះទេ ​គឺដឹកតាមរថយន្ត​ឯកជនមួយគ្រឿង ។

សេចក្តីរាយការណ៍បានបន្តថា ​បន្ទាប់ពីសាកសួរអស់​ពេលប្រមាណ១ម៉ោងនោះរួចមក ​ចៅក្រមក៍បានបញ្ជាឲ្យអនុរក្សពន្ឋនាគារ​នំាខ្លួនម្តាយលោកថោង ​សារ៉ាត់ ទៅឃុំនៅ​ពន្ឋនាគារវិញ​យ៉ាងស្ងៀមស្ងាត់ ។

ប្រភពបន្តថា ​ការសាកសួរលោកស្រី​ កែវ សារី ​នារសៀលថ្ងៃពុធនេះ​ គឺជាជំហានមួយឆ្ពោះទៅ​បើកសវនាការពេញអង្គក្នុងពេលខាងមុខ ៕