ខេត្តសៀមរាប ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ដែលសល់ពីសម័យសង្គ្រាម បានត្រូវជនមិនស្គាល់អត្តសញ្ញាណយកទៅប្លុងចោលនៅក្បែរទីតំាងលក់សំបុត្រចូលបា្រសាទអង្គរវត្ត បង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ សីហា ២០១៥នេះ នៅក្នុងមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
យ៉ាងណាក៍ដោយ សេចក្តីរាយការណ៍បានបន្តថា មកដល់ម៉ោងជាង៨ព្រឹកថ្ងៃអង្គារដដែលនេះ មន្រ្តីជំនាញ CMAC បានយកចេញដោយសុវត្ថិភាពហើយ ។
នៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកប្រភពជនដែលយកគ្រាប់ទៅប្លុងចោលនេះ ដើម្បីឃាត់ខ្លួនសួរនំានិងចាត់ការតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ