លោកអឹុម ជីវ៉ា បង្អួតរថយន្តទំនើប
រាជធានីភ្នំពេញ ៖ តារាសម្តែងនិងពិធីករ អឹុម ជីវ៉ា បានបង្ហោះរូបភាពហ៊ឺហាជាមួយរថយន្តថ្មីប៉ុន្មានសន្លឹកលើទំព័រហ្វេសប៊ុកកាលពី ថ្ងៃទី១០ សីហា ឆ្នាំ២០១៥ ។ រូបភាពនោះបង្កឱ្យមានការចាប់អារម្មណ៍
រាជធានីភ្នំពេញ ៖ តារាសម្តែងនិងពិធីករ អឹុម ជីវ៉ា បានបង្ហោះរូបភាពហ៊ឺហាជាមួយរថយន្តថ្មីប៉ុន្មានសន្លឹកលើទំព័រហ្វេសប៊ុកកាលពី ថ្ងៃទី១០ សីហា ឆ្នាំ២០១៥ ។ រូបភាពនោះបង្កឱ្យមានការចាប់អារម្មណ៍
រាជធានីភ្នំពេញ ៖ តារាសម្តែងនិងពិធីករ អឹុម ជីវ៉ា បានបង្ហោះរូបភាពហ៊ឺហាជាមួយរថយន្តថ្មីប៉ុន្មានសន្លឹកលើទំព័រហ្វេសប៊ុកកាលពី ថ្ងៃទី១០ សីហា ឆ្នាំ២០១៥ ។ រូបភាពនោះបង្កឱ្យមានការចាប់អារម្មណ៍ ក្នុងនោះអ្នកខ្លះសម្តែងការភ្ញាក់ផ្អើលដែលលោកអឹុម ជីវ៉ា ប្រែជីវភាពលឿនបែបនេះ ។
កន្លងមកលោកអឹុម ជីវ៉ា មិនដែលបង្ហាញភាពឡូយឆាយទេជាមួយសម្ភារដូចជារថយន្តទំនើបជាដើម ។ គេធ្លាប់តែឃើញលោកជីវ៉ាប្រើរថយន្ត ធម្មតាៗ លុះពេលឃើញភាពហ៊ឺហាបែបនោះធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ។
ពិធីករប្រចាំនាទីសំណើចរបស់ទូរទស្សន៍ភីអិនអិន លោកអឹុម ជីវ៉ា ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា អ្នកលេងហ្វេសប៊ុកដែលឃើញរូបភាពលោកមានរថយន្តថ្មីទំនើបនោះវាមិនមែនជាការណ៍ពិតទេ ។ លោកជីវ៉ានិយាយថា «អត់ទាន់មានលុយទិញរបស់ថ្លៃបែបនេះទេបង! ខ្ញុំនៅតែប្រើឡានចាស់ម៉ាកកូរ៉ូឡា និងកាមរីតម្លៃ ធម្មតាៗដូចគេនៅឡើយទេ ។ បើសិនជាមានលុយរាប់ម៉ឺនដុល្លារនោះក៏អាចគិតដែររឿងដូររបស់ ។ ទោះជាយ៉ាងណាក្តី ក្នុងចិត្តចង់ទុកលុយកាក់ឱ្យបានច្រើនជាងប្រើរបស់ម៉ាកថ្លៃៗ ព្រោះខ្ញុំមានឡានដែរ ហើយជាឡានល្មមជិះ បើយកថ្មីដោយចំណាយច្រើនមិនចូលចិត្តទេ។ ណាមួយឡានមានជិះសមរម្យហើយ មិនចង់ទៅឡូយឆាយអីជាងនេះទេ សំខាន់ឱ្យតែបានឡានជិះទៅធ្វើការ គឺល្អហើយ មិនបាច់ឡានឡូយអីទេ ។
ចំពោះឡានដែលខ្ញុំបង្ហោះក្នុងហ្វេសប៊ុកនោះ គឺជាឡានរបស់ឪពុកធម៌គាត់ឱ្យប្រើ ។ ឪពុកធម៌រូបនោះគាត់មានរថយន្តថ្លៃជិះប៉ុន្មានគ្រឿងដែរ ដូចជាស៊េរី៥៧០ក៏មាន ហើយតែងតែប្រាប់ខ្ញុំថា បើចង់យកប្រើគឺតាមចិត្ត ។ ប៉ុន្តែរូបខ្ញុំអត់ដែលមានគំនិតគិតចង់ហ៊ឺហារបស់គេទេ ។ ម្យ៉ាងរថយន្តគេថ្លៃណាស់ បើប៉ះពារទៅច្បាស់ជាមិនល្អ ណាមួយខ្លាចចិត្តគេ និងមិនចង់ឮមាត់ក មើលមុខអត់ចំព្រោះអ្នកណាក៏ចេះស្រឡាញ់របស់ដែរ» ។
លោកអឹុម ជីវ៉ា ឱ្យដឹងថា មានគេសួរច្រើនពេលលោកបង្ហោះរូបភាពនោះ ដូច្នេះហើយលោកបញ្ជាក់ថា មិនមែនជារថយន្តផ្ទាល់ខ្លួនរបស់លោកទេ ៕
ចែករំលែកព័តមាននេះ