ខេត្ដសៀមរាប ៖ កូនប្រុសថៅកែក្រពើវាយប៉ូលិសចរាចរណ៍ស្រីនៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការកោះហៅមកសួរនាំនៅស្នាក់ការក្រោយផ្សារញ៉ែ កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី០៨ សីហា ២០១៥ បន្ទាប់ពីបង្កអំពើហិង្សាដោយចេតនា និងជេរប្រមាថជាសាធារណៈទៅលើកញ្ញាព្រិន្ទបាលទោ ទូច មុំ និងបានវាយចំនួន២ដៃ កាលពីថ្ងៃទី០៤ សីហា ២០១៥ កន្លងទៅ ហើយត្រូវបានកញ្ញា ទូច មុំ ប្តឹងទាមទារជំងឺចិត្តចំនួន២.០០០ដុលា្លរ ។
ក្រោយពីសមត្ថកិច្ចជំនាញបានសួរនាំរួចរាល់ហើយ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត កាលពីវេលាម៉ោង២រសៀលថ្ងៃដដែល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
រឿងកូនប្រុសថៅកែក្រពើវាយប៉ូលិសចរាចរស្រីនៅខេត្តសៀមរាបឈួលដល់សម្តេចក្រឡាហោម



ចែករំលែកព័តមាននេះ