ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​អភិ​បាល​ខណ្ឌ​ដង្កោចុះ​ចែក​​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដល់​​ពលរដ្ឋ​១១៤​នាក់​ ក្នុង​សង្កាត់​ស្ពានថ្ម​

9 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ និង​មន្ត្រី​​នគរ​បាល​​ខណ្ឌ ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ​នៅ​ក្នុង​សង្កាត់​ស្ពានថ្ម

​រាជ​ធានី​ភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ និង​មន្ត្រី​​នគរ​បាល​​ខណ្ឌ ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ​នៅ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ដើម្បី​ឲ្យ​ពួក​គាត់បាន​យក​ទៅ​ប្រើប្រាស់តាម​តម្រូវការ​ក្នុង​ផ្លូវ​សុចរិត​ត្រឹមត្រូវ ​​ការ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ កាលពី​​​​ព្រឹក​ថ្ងៃ​ទី​​៥ ​សីហា ​ចំនួន​១១៤​សន្លឹក ស្មើនឹង​១១៤​នាក់ (ស្ត្រី៦៤​នាក់) ។

លោក​អភិបាល​ខណ្ឌ បាន​លើក​ឡើង​ថា​ ការ​ចុះ​មក​ចែក​ជូន​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ដល់​ខ្នង​ផ្ទះនោះ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពួក​គាត់ ដែល​ពេល​នេះ​ជា​រដូវ​វស្សា​ ពួក​គាត់​​មមា​ញឹក​ខ្លាំង​ណាស់ក្នុង​ការ​ដក​ស្ទូងបង្កបង្កើន​ផល​ បើ​យើង​មិន​គិតដល់​ចំណុច​នេះ​ទេ នឹង​ធ្វើ​ឲ្យ​ពួក​គាត់​ខាតបង់​ពេលវេលា​ក្នុង​​​ការ​ងារ​ ។​ ​
      ​
នៅ​ក្នុង​ឱកាស​​នេះ​​ដែរ ​​​ប្រជាពលរដ្ឋ​ទាំងអស់ បាន​សម្ដែង​ការ​អបអរ​សា​ទរ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​នាំ​យក​អត្តសញ្ញាណប័ណ្ណ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋដល់​ដៃ​ផ្ទាល់ និង​ដល់​ខ្នង​ផ្ទះ​របស់​ពួក​គាត់​នាល​ពេល​នេះ​ ៕

ព័ត៌មាន​​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​​កោះសន្តិភាព​