ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​សិស្ស​សាលា​ម្នាក់​ចេញពី​រៀន​ដើរ​ឆ្លងថ្នល់​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​ហ៊ីណូ​បុក​ស្លា.ប់​​

8 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ក្មេង​ប្រុស​ម្នាក់​ចេញពី​សាលារៀន​ដើរ​ឆ្លងថ្នល់​ជាតិ​បំរុង​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីណូ​បុក​ស្លា.ប់​នៅ​នឹង​កន្លែង​យ៉ាង​អ​ណោ​ច​អ​ធ័ម ​កាលពី​វេលា​ម៉ោង​១០ ​និង​៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី​៥ ​សីហា​

ខេត្ត​កណ្តាល ៖ ក្មេង​ប្រុស​ម្នាក់​ចេញពី​សាលារៀន​ដើរ​ឆ្លងថ្នល់​ជាតិ​បំរុង​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីណូ​បុក​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អ​ណោ​ច​អ​ធ័ម ​កាលពី​វេលា​ម៉ោង​១០ ​និង​៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី​៥ ​សីហា​ ​​២០១៥​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ចន្លោះ​ប​ង្គោល​គីឡូម៉ែត្រ​លេខ​៣២-៣៣ ​ស្ថិត​ក្នុងភូមិ​ព្រែក​ប៉ុ​ល​​ ឃុំ​បន្ទាយដែក​ ​ស្រុក​កៀនស្វាយ​​។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ទុង​ តុង​លាន​រិ​ន ​អាយុ​៧​ឆ្នាំ ​ជា​សិ​ស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​ពោធិ៍ព្រឹក ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ​ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ​ព​ណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​១១៥៩ ​បើកបរ​ដោយ​ឈ្មោះ​ស៊ន ​ធី​ជី​អ៊ុ​ន ​ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ស្សា​ ​ឃុំ​ស្សា​ ​ស្រុក​កណ្តៀង​ ​ខេត្តពោធិ៍សាត់​ត្រូវ​ប្រជា​ពលរ​ដ្ធ​ឃាត់ខ្លួន​ប្រគល់​ឲ​សម​ត្ថ​កិច្ច​ប៉ុ​ស្តិ៍យក​ទៅ​សួរនាំ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព