ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មានបន្ថែម ៖ ពីការតវ៉ា​របស់បុគ្គលិក​ក្រុមហ៊ុន អាន កូ​ ចំនួន៨​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាន កូ អាហរ័ណ​នីហរ័ណ (anco. Brothers.Co.,ltd) ដែល​មាន​ទីតាំង​លេខ​២០ ផ្លូវ​២១៧ ក្រុម​៦២​ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដោយ​មាន​បុគ្គលិក​ក្រុមហ៊ុន​ភេទ​ស្រី​ចំនួន​០៨​នាក់ ១-​ឈ្មោះ​ផាត់ ផា​ន់​ណា ២-​ឈ្មោះ​សរ សុភា ៣-​ឈ្មោះ​ជិន វ​ណ្ណះ ៤-​ឈ្មោះ​ពៅ សុខា ៥-​ឈ្មោះ​អ៊ុំ​. ផល្លា ៦-​ឈ្មោះ​អូន ម៉ា​ណែ​ត ៧-​ឈ្មោះ​អ៊ុ​ន សុធា​រី និង​៨-​ឈ្មោះ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាន កូ អាហរ័ណ​នីហរ័ណ (anco. Brothers.Co.,ltd) ដែល​មាន​ទីតាំង​លេខ​២០ ផ្លូវ​២១៧ ក្រុម​៦២​ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដោយ​មាន​បុគ្គលិក​ក្រុមហ៊ុន​ភេទ​ស្រី​ចំនួន​០៨​នាក់ ១-​ឈ្មោះ​ផាត់ ផា​ន់​ណា ២-​ឈ្មោះ​សរ សុភា ៣-​ឈ្មោះ​ជិន វ​ណ្ណះ ៤-​ឈ្មោះ​ពៅ សុខា ៥-​ឈ្មោះ​អ៊ុំ​. ផល្លា ៦-​ឈ្មោះ​អូន ម៉ា​ណែ​ត ៧-​ឈ្មោះ​អ៊ុ​ន សុធា​រី និង​៨-​ឈ្មោះ​ឡាញ់ សុខ​នាង ដែល​ដឹកនាំ​ដោយ​លោកស្រី​អ៊ូ ទេព​ផ​ល្លី​ន អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា មាន​កង់​បី​ចំនួន​០១​គ្រឿង​, មេក្រូ​១ មាន​បង់កាត​តូច​ធំ​ចំនួន​១១​ផ្ទាំង បាន​នាំ​គ្នា​ប្រមូលផ្តុំ​ទាមទារ​តវ៉ា​សុំ​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បំណាច់​កិច្ចសន្យាការងារ​មាន ១-​ប្រាក់​បំណាច់​បណ្តេញចេញ តាម​មាត្រា​៨៩​នៃ​ច្បាប់​ស្តី​ពី​ការងារ ។ ២-​ប្រាក់​បំណាច់​ទូរ​ទាត់​ជួស​ការ​ជូនដំណឹង​មុន​តាម​មាត្រា​៧៥​នៃ​ច្បាប់​ស្តី​ពី​ការងារ ។ ៣-​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឈប់​សំរាក​ប្រចាំឆ្នាំ មាន​ប្រាក់​ឈ្នួល​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ ។

តាម​ការ​បង្គាប់បញ្ជា​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​លេខ​៧៥៣​ក ប​/​អក​/​វល​/​លក​អ​ចុះ​ថ្ងៃ​ទី​២៣ ឧសភា ២០១៥ ចុះហត្ថលេខា​ដោយ​លោក​បូ ច​ន្ទ័​វាសនា ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បង្គាប់​អោយ​ក្រុមហ៊ុន​ទូទាត់​សំណង​តាម​ការ​ស្នើ​សុំ​៣​ចំណុច​ខាងលើ​ឱ្យទៅ​កម្ម​ការី​នី​ចំនួន​៨​នាក់ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពី​ការងារ តែ​រហូត​មក​ដល់​ម៉ោង​នេះ ក្រុមហ៊ុន​ពុំ​ទាន់​មាន​ដំណោះស្រាយ​អ្វី​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព