ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការអាដហុក​ ៖ ៦ខែឆ្នាំ២០១៥ ​បទល្មើសរំលោ.ភ​កើតឡើង​១៣១ករណី​ កើនឡើង​៥១ករណី

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាមរបាយការណ៍​របស់អង្គការសិទ្ឋិមនុស្ស​អាដហុកបានបង្ហាញថា​ នៅក្នុងបា្រំមួយខែដើម​ឆ្នាំ២០១៥​ សមាគមអាដហុក​បានធ្វើការស៊ើបអង្កេត​ ​និង​

រាជធានីភ្នំពេញ ៖ ​យោងតាមរបាយការណ៍​របស់អង្គការសិទ្ឋិមនុស្ស​អាដហុកបានបង្ហាញថា​ នៅក្នុងបា្រំមួយខែដើម​ឆ្នាំ២០១៥​ សមាគមអាដហុក​បានធ្វើការស៊ើបអង្កេត​ ​និង​អន្តរាគមន៍​បទល្មើសរំលោភ​សេពសន្ថវៈចំនួន១៣១ករណី​ ក្នុងនោះមានរំលោភក្មេង​អាយុក្រោុម៥ឆា្នំ ​៥ករណី ​ក្មេងអាយុក្រោម១០ឆ្នាំ​ ៣២ករណី​ ក្មេងក្រោម១៨ឆ្នាំ ​៦៣ករណី និងអាយុ១៨ឆ្នាំ​ មាន៣១ករណី ។

ជាមួយគ្នានេះដែរ ​ក្នុងចំណោម១៣១ករណី ​មានរំលោភសម្លាប់​ចំនួន៣ករណី​ រំលោភបូក៦ករណី​ រំលោភជនពិការ១៥ករណី ​ហើយបទល្មើស​រំលោភខាងលើ ​បើប្រៀប​ធៀប​ទៅនឹង​រយៈពេលដូចក្នា​កាលពីឆ្នាំ២០១៤ ​កើនឡើង៥១ករណី ។

បើតាមអាដហុកដដែល​ បទល្មើសរំលោភគឺ​ជាបទល្មើសព្រហ្មទណ្ឌ​ មិនអាចធ្វើការសម្រុះសម្រួល​ក្រៅប្រព័ន្ឋតុលាការបានទេ​ ប៉ុន្តែមានករណី​រំលោភសេពសន្ថវៈមួយចំនួន អាជ្ញាធរមូលដ្ឋានខ្លះ ​បានធ្វើការសម្រុះសម្រួល​រវាងជនរងគ្រោះនិង​ជនប្រព្រឹត្តបទល្មើស​ ដោយជនរងគ្រោះ​ព្រមទទួលយកសំណងរដ្ឋប្បវេណី ​មិនបញ្ជូនទៅតុលាការ​ផ្ទុយ​នឹងក្រមព្រហ្មទណ្ឌ ​។ ប្រការនេះ ​ហាក់ដូចជា​ការលើកទឹកចិត្តឲ្យជន​ប្រព្រឹត្តបទល្មើស ​អាចទៅប្រព្រឹត្តអំពើបែបនេះទៀត ​ដោយមិនរាងចាល ​។

ជាមួយគ្នា​នេះដែរ ​អាដហុក​បានរកឃើញទៀតថា ​វប្បធ៌មនិទណ្ឌភាព ​អំពើពុករលួយនៅ​ក្នុងប្រព័ន្ឋយុត្តិធ៌ម ​ក៍ជាហេតុមួយដែល​ធ្វើឲ្យជនរងគ្រោះ​មួយចំនួន ព្រមទទួល​យកសំណង ​និងមិនបន្តប្តឹងផ្តល់ជនប្រព្រឹត្តបទល្មើស​ ដោយខ្លាចជនល្មើស​ដែលជាអ្នកមានទ្រព្យសម្បត្តិ​ ឬ មានអំណាច ​និងឥទ្ឋិពល​នៅក្នុងសង្គម ឬ ​មានខ្នងបង្អែក​ជា​អ្នកធំ​ ដែលបណ្តាលឲ្យក្រុម​គ្រួសារជនរងគ្រោះខ្វះជំនឿថា​នឹងអាចដាក់ទណ្ឌកម្ម​ជនល្មើសតាមផ្លូវច្បាប់បាន ​។ ម្យ៉ាងទៀត ​មានការភ័យខ្លាច​នៅពេល​ជនប្រព្រឹត្ត​ចេញពី​ពន្ឋនាគារ ​អាចមានការសងសឹកទៅថ្ងៃក្រោយ​ ។ អាដហុកបានរកឃើញទៀតថា​ ករណីខ្លះទៀត​ ជនរងគ្រោះនិងគ្រួសារ​ ​ខ្លាចមានការខ្មាស់​ញាតិជិតខាងជាដើម ដោយ​សារប្រពៃណីខ្មែរ ​កូនស្រីគឺជាក្រណាត់សមួយផ្ទំាង ​ប្រសិនបើគេបន្តប្តឹងផ្តល់ទៀត​ នឹងធ្វើឲ្យព័ត៌មានកាន់​តែខ្ចរខ្ចាយថែមទៀត ។

ទាក់ទងទៅ​នឹងរបាយការណ៍៦ខែឆ្នាំ២០១៥ ​របស់អង្គការសិទ្ឋិមនុស្ស​អាដហុកខាងលើនេះ ​កោះសន្តិភាពមិន​អាចរកការសុំអត្ថាធិប្បាយ​ភ្លាមៗបាននៅ​ឡើយ​ទេពីមន្រ្តី​ជំនាញ​ពាក់ព័ន្ឋរបស់​រាជរដ្ឋាភិបាលកម្ពុជា​ នាព្រឹកថ្ងៃទី០៥​ សីហានេះ ៕