ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថ​យន្ត​មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​​ក្នុង​បុរី​កាំ​កូ​ស៊ី​ធី​ផ្អើល​ទាំង​យប់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្ស៊ីប ពណ៌​ស អត់​ស្លាក​លេខ​ ត្រូវ​ភ្លើងឆេះ​ហ្មត់​សល់​តែ​គ្រោង​ដែក ​បង្ក​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣០ កក្កដា

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្ស៊ីប ពណ៌​ស អត់​ស្លាក​លេខ​ ត្រូវ​ភ្លើងឆេះ​ហ្មត់​សល់​តែ​គ្រោង​ដែក ​បង្ក​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣០ កក្កដា តាម​បណ្តោយ​វិថី​អង្គរ​ក្នុង​ទី​ក្រុង​រណប​កាំ​កូ​ស៊ី​ធី​ ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

តាម​នគរ​បាល​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថយន្ត​ខាងលើ​បើក​បរ​ដោយ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ ពេលបើកមក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ភ្លើង​ឆេះ​ចេញ​ពី​ម៉ាស៊ីន​ខាង​មុខ​​ធ្វើ​ឱ្យ​ផ្អើ​ល​ប្រជា​ពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ តែ​ទប់មិន​ឈ្នះ​ក៏​បណ្តោយ​ឱ្យរថយន្ត​ឆេះ​សន្ធោ​សន្ធៅ​លើ​ដង​ផ្លូវ​រហូត​ដល់​ជិត​អស់​​​ទើប​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​មក​អន្តរាគមន៍​។

ខណៈពេល​រថយន្ត​ចាប់ផ្តើម​ឆេះ​អ្នក​បើក​បរ​បាន​រត់​ចេញ​ទាន់​ ហើយ​គេច​ខ្លួន​បាត់​ស្រមោល​។

បច្ចុប្បន្ន​ខ្មោច​រថ​យន្ត​នេះ​ត្រូវ​សមត្ថ​កិច្ចការិយាល័យ​ចរាចរណ៍​ជើង​គោក​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យហើយ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព