ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1net168 ​បិទ​ពេល​ថ្ងៃ​លួច​បើក​លេង​ពេល​យប់​ អ្នកគ្រប់គ្រង​​ថា​ ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​អស់ហើយ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ១net១៦៨ ដែល​មាន​ទីតាំង​ចំណុច​អតីត​ក្លិប​កំសាន្ត​រាត្រី ខាងកើត​ជាប់​ក្លិប​ហាត់ប្រាណ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត គេ​ឃើញ​បិទទ្វារ តែ​ពេល​ថ្ងៃ លុះ​ពេល​រាត្រី​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង

ខេត្តបន្ទាយមានជ័យ ៖ ១net១៦៨ ដែល​មាន​ទីតាំង​ចំណុច​អតីត​ក្លិប​កំសាន្ត​រាត្រី ខាងកើត​ជាប់​ក្លិប​ហាត់ប្រាណ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត គេ​ឃើញ​បិទទ្វារ តែ​ពេល​ថ្ងៃ លុះ​ពេល​រាត្រី​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង គឺ​លួច​បើក​ល្បែង​បាញ់​ត្រី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។

ល្បែងស៊ីសង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទាំង​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ និង​តាម​បណ្ដា​ភូមិ កំពុង​កើត​មាន​ច្រើន តែ​សមត្ថកិច្ច​តែងតែ​បដិសេធ​ថា មិនដឹង ហើយ​មិន​ពាក់ព័ន្ធ និង​ទទួលយក​ប្រាក់​ផង​ដែរ ដែល​ករណី​នេះ បាន​ធ្វើ​ឲ្យ​មតិ​អ្នក​រិះគន់​លើក​ឡើង​ថា បើ​សមត្ថកិច្ច​មិន​ពាក់ព័ន្ធ ចុះ​ហេតុ​អ្វី​មិន​ធ្វើការ​បង្ក្រាប?

ទីតាំង​ល្បែង​ខាងលើ​នេះ គ្រាន់តែ​ឃើញ​អ្នក​យក​ព័​ត៏​មាន​រុញ​ទ្វារ​ចូល ក្រុម​អ្នកបំរើ​ការ នៅ​ទីតាំង​នោះ​ស្មានថា ជា​អតិថិជន​របស់​ខ្លួន ក៍​ស្ទុះ​សួរនាំ បដិសណ្ឋារកិច្ច​ល្អ​ណាស់ គឺ​រាក់ទាក់ ជាមួយនឹង​ពាក្យ​ផ្អែម​ថា មក​លេង​បាញ់​ត្រី​ឬ​ពូ?

ព័ត៌មានលម្អិត​នឹងផ្សាយ​ជូននៅ​លើកាសែត​កោះ​សន្តិភាព