ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ខ្មាន់កាំភ្លើង​២​នាក់ ដក​កាំភ្លើង​២​ដើម​បា.ញ់​មេឃ​៧​គ្រាប់ ដោយ​មិនដឹង​មូលហេតុ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច មាន​ខ្មាន់កាំភ្លើង​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដែល​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ និង​១​គ្រឿង​ទៀត​ម៉ាក​ស្កុប​ពី បាន​បា.ញ់​ឡើង​លើ​ចំនួន​៧​គ្រាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៧ និង​៣០​នាទី​យប់

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច មាន​ខ្មាន់កាំភ្លើង​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដែល​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ និង​១​គ្រឿង​ទៀត​ម៉ាក​ស្កុប​ពី បាន​បាញ់​ឡើង​លើ​ចំនួន​៧​គ្រាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៧ និង​៣០​នាទី​យប់ ថ្ងៃទី​២៨ កក្កដា ២០១៥ នៅ​ចំណុច​ភូមិ​ស្វាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ហើយ​សង្ស័យ​ថា​មាន​កាំភ្លើង​ម្នាក់​១​ដើម​ទៀត​ផងនេះ​ បាន​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ស្ងាត់ មិនដឹង​ជា​មានរឿង​អ្វី​ក៏​ដក​កាំភ្លើង​បាញ់​មេឃ​(បាញ់ឡើង​លើ​)​ចំនួន​៧​គ្រាប់​រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​កាន់​ភូមិ​ត្រពាំង​អញ្ចាញ​ថ្មី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាត់​ស្រមោល​តែ​ម្តង ។

ប្រភព​តាម​វិទ្យុទាក់ទង​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង ពេល​នេះ​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ ហើយ​ថែម​ទាំង​រក​ឃើញ​សំបក​គ្រាប់កាំភ្លើង​២​គ្រាប់​ហើយ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត