គូស្នេហ៍ឆ្លងវេហាហ៍ចង់ដោះដៃពីនី មុនីនាថ
រាជធានីភ្នំពេញ ៖ កញ្ញានី មុនីនាថ បានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសអាណិកជននៅអាមេរិក គឺលោកសូឡា ជាអ្នកជំនួញគ្រឿងសមុទ្រ ។ លើសពីនេះលេចចឮដំណឹងថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នារួចហើយ ។
រាជធានីភ្នំពេញ ៖ កញ្ញានី មុនីនាថ បានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសអាណិកជននៅអាមេរិក គឺលោកសូឡា ជាអ្នកជំនួញគ្រឿងសមុទ្រ ។ លើសពីនេះលេចចឮដំណឹងថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នារួចហើយ ។
រាជធានីភ្នំពេញ ៖ កញ្ញានី មុនីនាថ បានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសអាណិកជននៅអាមេរិក គឺលោកសូឡា ជាអ្នកជំនួញគ្រឿងសមុទ្រ ។ លើសពីនេះលេចចឮដំណឹងថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នារួចហើយ ។ ទោះជាយ៉ាងណាក្តីបច្ចុប្បន្នចំណងស្នេហ៍នេះកំពុងតែរង្គោះរង្គើ ។
កាលពីអំឡុងពេលគូស្នេហ៍របស់នី មុនីនាថ មកលេងស្រុកខ្មែរ នាងបានបណ្តើរគ្នាយ៉ាងល្អូកល្អិនចូលរួមពិធីកាត់ចំណងដៃអាពាហ៍ពិពាហ៍របស់នាងឆៃលី ដាឡែន បង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងពីក្រសែភ្នែកទាំងអ្នកសិល្បៈទាំងមហាជនទូទៅ ។
ទោះបីការងារសិល្បៈទទួលបានជោគជ័យ តែបើគិតទៅលើរឿងស្នេហាវិញ នី មុនីនាថ ហាក់មិនសូវសមប្រកបប៉ុន្មានឡើយ ព្រោះតែពេលនេះលេចឮថាចំណងស្នេហ៍ថ្មីនោះកំពុងរង្គោះរង្គើ ។ កាលពីពេល ថ្មីៗនេះមានគេទម្លាយឱ្យដឹងថា ភាគីខាងប្រុសហាក់ចង់ផ្តាច់ការទាក់ទងជាមួយនី មុន្នីនាថ ។
តារាដែលផ្តើមឱ្យមហាជនចាប់អារម្មណ៍តាមរយៈខ្សែវីដេអូភាគរឿង «ផ្កាក្នុងផ្កា» រូបនេះ កំពុងខ្វល់ចិត្ត ដ្បិតគូស្នេហ៍ថ្មីរបស់នាងចាប់ផ្តើមអស់អារម្មណ៍ស្នេហ៍ បន្តិចម្តងៗ ដោយមិនមានមូលហេតុច្បាស់លាស់ ។ ការលើកឡើងនេះនៅមិនទាន់មានការលាងជម្រះពីនី មុនីនាថនៅឡើយទេ ។អ្នកស្និទ្ធនឹងនី មុនីនាថ លើកឡើងថា នាងនី មុនីនាថ ចង់ដើរតាមគន្លងរបស់មិត្តភក្តិ គឺនាងសារ៉ាយ សក្ខណា ដែលបានស្វាមីទៅរស់នៅអាមេរិក ប៉ុន្តែទំនងមិនអាចដូចទេ ព្រោះភ័ព្វសំណាងខុសគ្នា ។ ស្នេហារបស់មុនីនាថ មិនអាចសម្រេចតាមបំណងព្រោះតែប្រឈមនឹងឧបសគ្គ ខណៈបុរសជាគូស្នេហ៍ឆ្លងវេហាស៍នោះចង់ដោះដៃចេញពីនាង ។ ស្នេហាថ្មីនេះបើចេះតែអូសបន្លាយបញ្ហាបែបនេះតទៅទៀតអាចនឹងចែកផ្លូវគ្នាដើរទាំងស្រុងនាពេលដ៏ខ្លីខាងមុខ ។
ចំណងស្នេហ៍រង្គោះរង្គើរបស់នី មុនីនាថ នេះ គ្រាន់តែជាការលើកឡើងរបស់អ្នកជិតដិតប៉ុណ្ណោះ ដូច្នេះមិនប្រាកដប្រជាទេ ។ នៅលើកញ្ញានី មុនីនាថផ្ទាល់ ទើបអាចបញ្ជាក់ថាវាពិត ឬមិនពិត ៕
ចែករំលែកព័តមាននេះ