ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ប៉េ​អឹម​ផ្ទៃ​ប្រទេស​ម្នាក់​ទៅ​សាលា​ដំបូង​ពាក់​ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​បណ្តាល​ឱ្យ​អ្នក​ដទៃ​រង​របួស

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កំលាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌនៃ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថរាជធានី​ភ្នំ​ពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ កក្កដា បា​នប​ញ្ជួ​ន​មន្ត្រី​ប៉េ​អឹម​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ទៅ​កាន់​សាលា​ដំ​បូង​

រាជ​ធានី​ភ្នំពេញ​ ៖ កំលាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌនៃ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថរាជធានី​ភ្នំ​ពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ កក្កដា បា​នប​ញ្ជួ​ន​មន្ត្រី​ប៉េ​អឹម​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ទៅ​កាន់​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ ដែល​ជាប់​ពាក់​ព័ន្ធ​ថា​បាន​ផ្ទុះអាវុធ​១​គ្រាប់​នៅ​ហាង​ផឹកស៊ី​បណ្តាលឱ្យ​អ្នក​ដ​ទៃ​ម្នាក់​រង​របួស ។

មន្ត្រី​ប៉េ​អ៉ឹ​ម​រូប​នោះ​ឈ្មោះ​ហោ ចាន់ធូ ភេទ​ប្រុស អាយុ​៣៤ឆ្នាំ មានឋាន​ន្តរ​ស័ក្តិ​ជា​អនុសេនីយ៍ឯក​បម្រើ​ការងារ​នៅ​ការិយាល័យ​ព័ត៌មាន សន្តិសុខ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ទាក់ទិន​នឹង​កា​រប​ញ្ជួ​ន​មន្ត្រី​ប៉េ​អឹម​លើ​ផ្ទៃ​ប្រទេស​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដំណើ​រឿង​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី២​ កក្កដា​ ២០១៥ លោក​ហោ ចាន់ធូ និង​មិត្ត​ភ​ក្តិបាន​ទៅ​ផឹកស៊ី​នៅ​ហាង​មួយ​យីហោ​ស្រី​ណា ដែល​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​៥៩២ កែង​ផ្លូវ ៣៣៥ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ខណៈ​ពេល​កំពុង​ផឹកស៊ី​លោក​អនុសេនីយ៍ឯក​ហោ ចាន់ធូ បាន​ផ្ទុះអាវុធ​១​គ្រាប់​ភ្ញុច​ដី បណ្តាល​ឲ្យ​ខ្ទាត​អំបែង​ត្រូវ​បុរស​ម្នាក់​ឈ្មោះ​យស់ សា​រុំ អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​រង​របួសស្រាល ។

ក្រោយ​ពី​មាន​ករណី​ផ្ទុះអាវុធ​បណ្តាលរ​ងរ​បួស​អ្នក​ដ៏​ទៃ​នោះ លោក​ហោ ចាន់ធូ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថរាជធានី​ភ្នំពេញ​ឃាត់ខ្លួន​សាកសួរ ។ នៅ​អាវុធ​ហត្ថ ​លោក​ហោ ចាន់ធូ បាន​សារភាព​ថា ​ជា​កំហុស​អ​ចេតនា​ទេ បានជា​លោកនិយាយ​យ៉ាង​ដូច្នោះ ព្រោះ​ពេល​កំពុង​ផឹកស៊ី​អាវុធ​របស់​លោក​បាន​និង​បម្រុង​ជ្រុះ​ពី​ច​ង្កេះ ពេលនោះ​លោក​បាន​យកដៃ​ទៅ​កាន់​វា​ក៏​រាល​កៃ​​ផ្ទុះ​តែ​ម្តង​​។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថរាជធានី​ភ្នំពេញ​ក៏​បាន​បង្ហើប​ដូច​គ្នា​ដែរ​ថា នេះ​ជា​ករណី​ផ្ទុះអាវុធ​(​រាលកៃ​)​ដោយ​អ​ចេតនា​ទេ ហើយបណ្តាល​ឲ្យ​រង​របួស​អ្នក​ដទៃ​នោះ​មិនមែន​ជា​អំ​បែក​គ្រាប់​ឡើយ គឺ​កម្ទេច​ថ្ម​ខ្ទាត​ត្រូវ​ជើង​ជន​រង គ្រោះ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព