ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី​ម្នាក់ត្រូវ​ជន​មិនស្គាល់​អត្ត​សញ្ញាណ​ឆបោក​ម៉ូតូ​ទៅ​បាត់​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទឹក​ថ្លានៅ​រសៀល​ថ្ងៃ​ទី​២ កក្កដា នេះ បន្ទាប់​ពី​កូន​ស្រី​របស់​គាត់​ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ឆបោក​ម៉ូតូ​ម៉ាក​ឌ្រីម​ ពណ៌​ខ្មៅ ស៊េរី​២០១១

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទឹក​ថ្លានៅ​រសៀល​ថ្ងៃ​ទី​២ កក្កដា នេះ បន្ទាប់​ពី​កូន​ស្រី​របស់​គាត់​ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ឆបោក​ម៉ូតូ​ម៉ាក​ឌ្រីម​ ពណ៌​ខ្មៅ ស៊េរី​២០១១ យក​ទៅ​បាត់​កាល​ពី​​វេលា​ម៉ោង​៧​ព្រឹកថ្ងៃ​ដដែល នៅ​ម្តុំ​ផ្សារ​ដី​ហុយ​តាម​បណ្តោយ​ផ្លូវ​១៩១៩ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។

បុរស​ដែល​មក​ដាក់​ពាក្យ​បណ្តឹង​ឈ្មោះ​ឡាង សាង អាយុ​៤៨​ឆ្នាំ ជា​ឪពុក​ក្មេង​ស្រី​ដែល​ត្រូវ​គេ​ឆបោក​ម៉ូតូ​ឈ្មោះ​សាង ដាណេ អាយុ​១១​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​លេខ​៩ ផ្លូវ​លេខ​៣០ ភូមិ​សែន​សុខ​ទី​៧ សង្កាត់​ឃ្មួញ​ ខណ្ឌសែន​សុខ​។

តាម​បុរស​ជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ពេលកើតហេតុ​ នៅ​វេលា​ម៉ោង​៧​ព្រឹក​ គាត់​បាន​ឱ្យ​កូនស្រី​ជិះ​ម៉ូតូ​ចេញ​ពី​ភូមិ​មក​ម្តុំ​ផ្សារ​ដី​ហុយ​តាម​បណ្តោយ​ផ្លូវ​១៩១៩ ។ ពេល​ទៅ​ដល់ម្តុំ​ផ្សារ​ដីហុយ ស្រាប់​តែ​មាន​បុរស​ម្នាក់​ហៅ​កូន​ស្រី​របស់​គាត់​​ឱ្យ​ឈប់​ម៉ូតូ​ ហើយ​សុំ​​ឱ្យជូនគេ​​ទៅ​ផ្ទះ ពេល​នោះ​កូន​ស្រីរបស់​គាត់​យល់​ព្រម​​​ ។

បុរស​ជា​ឪពុក​បន្ត​ថា ខណៈ​​កូន​ស្រី​របស់គាត់​​ឌុប​មក​ដល់​ម្តុំ​ប៉ុស្តិ៍​ប៉ូលិស​ ជន​សង្ស័យ​បាន​​ប្រាប់​កូន​ស្រី​របស់​គាត់​ឱ្យឈប់​ម៉ូតូ​ ​​ទុក​ឱ្យ​គេជា​អ្នក​​ឌុប​វិញ​​ ហើយ​ក៏​ឡើង​ជិះ​ម៉ូតូ​យក​ទៅ​បាត់​តែ​ម្តង​៕​