ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ សកម្ម​ខាងលួច​ប្លន់​នៅ​រាជធានីភ្នំពេញ​ និង​តាម​ខេត្ត

8 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ ជនសង្ស័យ​៤​នាក់​ដែល​សកម្មខាង​លួច ប្លន់ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ត្រូវ​​នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនជា​បន្តបន្ទាប់​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​តា​ងួ​ន សង្កាត់​

ខេត្តកណ្តាល​ ៖ ជនសង្ស័យ​៤​នាក់​ដែល​សកម្មខាង​លួច ប្លន់ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ត្រូវ​​នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនជា​បន្តបន្ទាប់​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខ​ណ្ឌ័​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាល​ពពី​ថ្ងៃ​ទី​០១ ​​ក​ក្ត​ដា និង​បញ្ជូន​មក​ស្នងការដ្ឋា​ន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ធ្វើការ​សាកសួរបន្ថែមលើ​សកម្មភាពលួច​ប្លន់ក​ន្លង​មក​។

មន្ត្រី​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្ម​ទ​ណ្ឌកំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា ជន​ស​ង្ស័​យទាំង​៤​នាក់ដែល​ត្រួ​វ​បាន​ឃាត់ខ្លួន​នោះ​​១-ឈ្មោះ ប៉ែក ដុក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​នគររាជ ឃុំ​នគររាជ ស្រុក​ព្រះស្តេច ព្រៃវែង ​​២-​ឈ្មោះ​ជា សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ​​៣-​ឈ្មោះ សៅ កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​រាម ឃុំ​ក្រសាំង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​​៤-​ឈ្មោះ ខុន សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ​២២ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទឹក ឃុំ​ជើង​ទង ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ជន​ទាំង​៤​បាន​ជួល​ផ្ទះ​នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បានឱ្យដឹង​ទៀត​ថា ជន​ទាំង​៤​នាក់​នេះ គឺជា​មុខសញ្ញា​លួច ប្លន់ និង​កាច់.ក​ម៉ូតូយ៉ាង​សកម្មនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ ដោយ​មិន​ដែល​ភ្លាត់​ម្តងណា​ឡើយ មិន​តែ​ប៉ុណ្ណោះ ក្រុម​មុខសញ្ញា​ចោរ​ទាំងនេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​​ ប៉ុន្តែ​ដោយ​ផ្អែក​លើ​សំភា​រ វត្ថុ​តាង ជន​ស​ង្ស័យ​ទាំង​៤បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​បាន​លួច​គោ​យក​មកពន្លះ​យក​សាច់​ចំនួន​៣​ដងនៅ​ស្រុក​អង្គស្នួល និង​លួច​កាច់.ក​ម៉ូតូ និង​ប្លន់​ជា​ច្រើន​លើកនៅ​ក្នុង​មូលដ្ឋាន​ខាងលើ៕