ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​សិស្សសាលា​៤​នាក់​លង់ទឹក​រមណីយដ្ឋាន​ដីដុះ​ខេត្តព្រៃវែង

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​ពី​អ្នក​យក​ព័ត៌មាន«​កោះសន្តិភាព»​ប្រចាំ​ខេត្តព្រៃវែងបានឱ្យ​ដឹង ក្មេង​ប្រុស​ជា​សិស្សសាលា​៤​នាក់​បាន​លក់​ទឹក​រមណីយដ្ឋាន​ដីដុះ ស្ថិត​ភូមិ​ស្វាយ​ភ្លោះ ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ក្មេង​ៗ​សិស្សសាលា​មួយ​ក្រុម​មាន​គ្នា​៦-៧​នាក់​បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ដីដុះ ខណៈ​ពេល​កំពុង​ងូតទឹក​នោះ​ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក ហើយ​បាន​ស្រែកហៅ​ឱ្យ​គេ​ជួយ ពេល​នេះ​ក្មេង​ប្រុស​ជា​មិត្តភក្តិ​៣​នាក់​ទៀត​បាន​លោត​ទៅ​ជួយ​ស្រាប់តែ​លង់​ទាំង​៤​នាក់​តែ​ម្តង ។

ភ្លាម​ៗ​នេះ​សមត្ថកិច្ច​អាវុធហត្ថ​បាន​ចុះ​ទៅ​ជួយ​ស្រង់​បាន​២​នាក់ ចំណែកឯ​២​នាក់​ទៀត​បាន​លិច​បាត់​មិនដឹង​ជា​ទៅ​ណា​ទេ ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ។