ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពី​បទ​ចែកចាយ​គ្រឿងញៀ.ន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគ​បាល​​ក្រុង​ប៉ោយ​ប៉ែត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ចោទប្រកាន់​ពី​បទ​ចែក​ចាយ​គ្រឿងញៀ.ន​ខេ​ទឹកកក​១​កូន​ថង់​តូច​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៩ មិថុនា ២០១៥

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគ​បាល​​ក្រុង​ប៉ោយ​ប៉ែត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ចោទប្រកាន់​ពី​បទ​ចែក​ចាយ​គ្រឿងញៀន​ខេ​ទឹកកក​១​កូន​ថង់​តូច​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៩ មិថុនា ២០១៥ នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ​ឈៀង ឌី​ណា ហៅ​ហ៊ុ​ប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ​សែន ដាំ ហៅ​យ៉ាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ​ញ៉​ក់ ឈុ​ន​ហេង ហៅ​អា​ហើម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៤-​ឈ្មោះ​អឿ​ន អុល ហៅ​អា​ឆ្មា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​៥-​ឈ្មោះ​មៀង សម្បត្តិ ហៅ​កណ្តុរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ទាំង​៥​នាក់​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​អ៊ុំ សុផល អធិការ​នគ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ ជន​សង្ស័យទាំង​​៥​នាក់​បាន​នាំ​យក​ទៅ​សាកសួរ ​ហើយ​បាន​សារភាព​ថា ពួក​គេ​ទិញ​គ្រឿងញៀន​​​ពី​ឈ្មួញ​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​យក​ទៅ​លក់​បន្ត​យក​កម្រៃ តែ​ត្រូវ​កម្លាំង​​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ ព្រមទាំង​វត្ថុ​តាងតែ​ម្តង​ ៕