ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​រោងការ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាក់​៣​កាំបិត​ស្លា.ប់​ពេល​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ

8 ឆ្នាំ មុន

ខេត្តកំពត ៖ យុវជន​ម្នាក់​ឈ្មោះ​ផែង ទី​ម អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ខុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ស្ទាក់​ចាក់​៣​កាំបិត​ចំ​ដើមទ្រូង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ មិថុនា ខណៈ​ពេល​យុវជន​រង​គ្រោះ​ដើរ​ចេញពី​កន្លែង​ពិធី​មង្គលការ​របស់​អ្នក​ភូមិ

ខេត្តកំពត ៖ យុវជន​ម្នាក់​ឈ្មោះ​ផែង ទី​ម អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ខុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ស្ទាក់​ចាក់​៣​កាំបិត​ចំ​ដើមទ្រូង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ មិថុនា ខណៈ​ពេល​យុវជន​រង​គ្រោះ​ដើរ​ចេញពី​កន្លែង​ពិធី​មង្គលការ​របស់​អ្នក​ភូមិ ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​តាម​ផ្លូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។

អ្នក​ភូមិ​ដំណាក់​ត្រ​យឹ​ង​ម្នាក់​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​មង្គលការ មានការ​ចាក់​ធុងបាស់​រាំ​កំសាន្ត ប៉ុន្តែ​នៅ​វេលា​ម៉ោង​៨​យប់ ក្រុម​ភ្ញៀវ​ខាង​​កូន​ក​ម្លោះ​មក​ពី​ឃុំ​ដងទង់ ស្រុក​ដងទង់ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​អ្នក​ភូមិ​ជា​ភ្ញៀវ​ខាង​កូនក្រមុំ តែ​ដោយ​មានការ​សម្របសម្រួល​ពី​ម្ចាស់​ដើមការ​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ តែ​គេ​មិន​បានដឹង​ថា ក្រុម​ភ្ញៀវ​ខាង​កូន​ក​ម្លោះ​បាន​ទូរស័ព្ទ​ហៅ​គ្នា​មក​បន្ថែម​ទៀត​នោះ​ទេ​ ។ លុះដល់​ម៉ោង​១០​យប់​ អ្នក​រាំ​ធុងបាស់​ក៏​ចាកចេញ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ដើ​ចេញពី​រោងការ​មក​យក​ម៉ូតូ​នៅ​កន្លែង​ផ្ញើរ​ដើម្បី​ទៅ​ផ្ទះ​ដែរ​ ស្រាប់តែ​មាន​ក្រុម​មិន​ស្គាល់​មុខ​៣-៤​នាក់​ស្ទាក់​វាយដំ និង​ចាក់​៣​កាំបិត​រហូត​ជន​រង​គ្រោះ​ដួល​សន្លប់​ទើប​ក្រុម​ជន​ដៃដល់​ចែកផ្លូវ​គ្នា​អស់ ។

លោកប៉ា​ង សៀ​ក នាយ​នគរបាល​ប៉ុស្តិ៍​ខ្ជាយ​ខាង​ត្បូ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​ផែង ទីម ត្រូវ​បាន​គេ​ស្ទាក់​វាយ និង​ចាក់​៣​កាំបិត រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គៀង​យ៉ាង ប្រទេស​វៀតណាម ។

លោកនាយ​ប៉ុស្តិ៍​បន្ត​ទៀត​ថា ករណី​ចាក់​សម្លាប់​មនុស្ស​ពេល​ចេញពី​រោងការ​នេះ នគរបាល​កំពុង​ហៅ​សាក្សី​មក​សួរ​លម្អិត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕