ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចាប់ខ្លួន​ម៉ែ​យ៉ែ​ម​នាំ​ក្មេង​ស្រី​ទៅ​លក់​នៅ​សណ្ឋាគារ «​បូ​លី​ណា ផា​លេស​»

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឆ្មក់​ចូល​សណ្ឋាគារ «​បូ​លី​ណា ផា​លេស​» ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៥ ហើយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ខណៈ​នាំ​ក្មេង​ស្រី​ទៅ​ឱ្យ​ភ្ញៀវ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ដែល​គេ​ហៅ​ថា ម៉ែ​យ៉ែ​ម​នោះ​ឈ្មោះ​សុខ ហ៊ី​ម អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ម្ដុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន និង​ក្មេង​ស្រី​ម្នាក់​អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៩​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ​រួច​ប្រគល់​ទៅ​ឱ្យ​អង្គការ​សង្គមកិច្ច​ធ្វើការ​បណ្តុះបណ្ដាល ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​បង្ហើប​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ខាង​លើ​នេះ គឺ​កម្លាំង​បាន​តាម​អង្កេត​អស់​រយៈ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើប​ដល់​ថ្ងៃ​ឃាត់ខ្លួន​នេះ ស្ត្រី​រូប​នេះ​បាន​នាំ​ក្មេង​ស្រី​ៗ២​នាក់ មក​ឱ្យ​ភ្ញៀវ​នៅ​សណ្ឋាគារ «​បូ​លី​ណា ផា​លេស​» តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ពេល​ដែល​ទទួលភ្ញៀវ​រួចរាល់​ចុះ​មក​វិញ ក៏​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង ។