កញ្ញាពៅ លីដា រងការរិះគន់ថាមានជំងឺតួឯក
រាជធានីភ្នំពេញ ៖ កញ្ញាពៅ លីដា មានជំងឺ«តួឯក» គឺវាយឫកណាស់ទាល់តែតួឯកទើបសម្តែង នេះជាពាក្យរិះគន់របស់មនុស្សមួយចំនួន តើនាងទទួលស្គាល់បែបនោះ ឬបដិសេធ ?
រាជធានីភ្នំពេញ ៖ កញ្ញាពៅ លីដា មានជំងឺ«តួឯក» គឺវាយឫកណាស់ទាល់តែតួឯកទើបសម្តែង នេះជាពាក្យរិះគន់របស់មនុស្សមួយចំនួន តើនាងទទួលស្គាល់បែបនោះ ឬបដិសេធ ?
រាជធានីភ្នំពេញ ៖ កញ្ញាពៅ លីដា មានជំងឺ«តួឯក» គឺវាយឫកណាស់ទាល់តែតួឯកទើបសម្តែង នេះជាពាក្យរិះគន់របស់មនុស្សមួយចំនួន តើនាងទទួលស្គាល់បែបនោះ ឬបដិសេធ ?
ទាក់ទិនពាក្យរិះគន់នោះកញ្ញាពៅ លីដា អះអាងថា «សំខាន់លើអ្នកចាត់ចែង និងដាក់សាច់រឿងសមជាមួយលំដាប់កេរ្តិ៍ឈ្មោះ បើសិនជាតួយើងមានគេស្គាល់ហើយសម្តែងរឿងជាតួតូចពេកនោះមិនទាក់ទាញប្រជាប្រិយភាពទេ ។ សំខាន់គួរតែដាក់តួសមរម្យ ដែលយើងអាចឯកភាពតាមបាន។
ពោលគឺនាងខ្ញុំមិនរើសអើង ឬមានជំងឺតួឯកទេ អាស្រ័យលើគេជ្រើសរើស ព្រោះការធ្វើបែបនេះគឺច្បាស់ណាស់ពិតជាចងជើងយើងមិនឱ្យលូតទៅមុខបាន» ។
កញ្ញាពៅ លីដា បានក្លាយជាថៅកែហាងអ៊ុតសក់ថ្មីមួយ ប៉ុន្តែនៅតែចង់បន្តការងារសិល្បៈឱ្យកាន់តែរីកចម្រើនឡើង ជាក់ស្តែងទើបតែឯកភាពថតរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍មួយចាប់ដៃគូជាមួយលោកអ៊ុន សុធា ។ ទោះជាយ៉ាងណាក្តី នារីខ្មៅស្រឯមរូបនេះនៅមិនទាន់គិតគូររឿងស្នេហានៅឡើយទោះជាមានពាក្យលេចឮយ៉ាងណាក្តី ។
កញ្ញាពៅ លីដា ឱ្យដឹងកាលពីពេល ថ្មីៗនេះថា នាងកំពុងតែទទួលសិទ្ធិថតរឿងភាគថ្មីមួយជូនទូរទស្សន៍ដើរតួឯកជាមួយលោកអ៊ុន សុធា។ រឿងថ្មីនោះមិនទាន់ដឹងថាមានប៉ុន្មានភាគទេ និងមិនដឹងថាមានតួឯកប៉ុន្មានគូទេ ។
ក្នុងពិភពសិល្បៈភាពយន្តខ្មែរកញ្ញាពៅ លីដា បានថតច្រើនដែរ ដ្បិតតែពេលនេះនាងមិនសូវឃើញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ តែកំពុងមមាញឹកចេញថតពីរបីរឿងទៀត ក្នុងនោះមានរឿង «វិថីនារី» ដឹកនាំរឿងដោយអ្នកនាងព្រំ រដ្ឋា ត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ម៉ាយធីវី ឬស៊ីធីអិន ។ ក្រៅពីនេះពៅ លីដា ខំហាត់រៀនច្រៀងបទថ្មីចាស់ជាបន្តបន្ទាប់ទៀតដើម្បីយកទៅសម្តែងនៅតាមទូរទស្សន៍ដែលផ្សាយផ្ទាល់តាមសំណូមពររបស់អ្នកដឹកនាំកម្មវិធី ។
តារាសម្តែងដែលធ្លាប់ចូលរួមប្រកួតកញ្ញាឯកប្រ៊ីតស្តុនរូបនេះថ្លែងថា រហូតមកទល់ពេលនេះនាងនៅមិនទាន់ហ៊ានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសណាទេ ព្រោះចង់នៅជាមួយសិល្បៈឱ្យបានយូរសិន ។ ប្រសិនបើមានគេទាក់ទងឱ្យថត គឺទទួលភ្លាម ។ នាងនិយាយថា «កន្លងមកគេតែងតែលើកឡើងថាលីដាមានអ្នកស្រឡាញ់ មានអ្នកតាមស្នេហ៍ទាំងក្នុង និងក្រៅស្រុក ។ រឿងនេះនាងខ្ញុំមិនបដិសេធទេ ប៉ុន្តែឱ្យប្រាកដអ្នកណានោះនាងខ្ញុំមិនអាចប្រាប់បានទេ ។ បើប្រាប់ថា អ្នកណានោះគឺមិនមានទេ ព្រោះយល់ថា ស្នេហាត្រូវតែមានការមើលចិត្តគ្នា ទើបខ្លាចរំខានពេលចូលដល់ការភ្ជាប់ចំណងស្នេហ៍ ។ អ្វីដែលសំខាន់នោះនាងខ្ញុំយល់ថា ក្រៅពីមានមុខរបរសិល្បៈក៏មានមុខរបរផ្នែកធ្វើសក់ ផាត់មុខទៀត» ។
ផ្ទះបើកហាងនោះជួលគេ ប៉ុន្តែលីដាចង់ទិញដាច់មិនបាន ព្រោះមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ លីដាទ្រាំជួលគេសិនព្រោះផ្ទះថ្លៃពេក ហើយនាងគ្មានលុយទិញទេ ដោយនាងថាប្រាក់បានពីការងារសិល្បៈមិនច្រើនដូចនៅស្រុកគេទេ ។
កញ្ញាពៅ លីដា ក្រៅពីប្រឡងកម្មវិធីកញ្ញាឯកប្រ៊ីតស្តុនកាលពីឆ្នាំ២០១៤បានទទួលពានរង្វាន់២នៅទូរទស្សន៍អប្សរា គឺពានរង្វាន់គោរពពេលវេលាល្អ និងពានរង្វាន់តារាសម្តែងដែលដាក់មនោសញ្ចេតនាបានល្អ និងអាចសម្តែងបានគ្រប់ទម្រង់ ។ ដោយសារតែអាចទទួលបានឱកាសល្អបែបនេះហើយទើបលីដារមែងទទួលបានការងារសិល្បៈបន្តគ្នាទោះជាមានតារា ថ្មីៗរះព្រោងព្រាតពេញពិភពសិល្បៈក៏ដោយ ៕
ចែករំលែកព័តមាននេះ