ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​នី​ហ្សេ​រី​យ៉ា​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​រ៉ឺ​ម៉ក​ដឹក​បន្លែ​ និង​ម៉ូតូ​៣​គ្រឿង​ស្លា.ប់​ម្នាក់ របួសធ្ងន់​៣​នាក់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្លា.ប់​យ៉ាងអា​ណោ​ច​អធ័ម និង​មនុស្ស​ប្រុស​៣​នាក់​ទៀត​រង​របួសធ្ងន់ ដោយ​សារ​​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ស្រវឹងស្រា​បើករថយន្ត​​​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​បន្លែ​អូស​១០ម៉ែត្រ​រេ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​៣​គ្រឿង​

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្លាប់​យ៉ាងអា​ណោ​ច​អធ័ម និង​មនុស្ស​ប្រុស​៣​នាក់​ទៀត​រង​របួសធ្ងន់ ដោយ​សារ​​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ស្រវឹងស្រា​បើករថយន្ត​​​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​បន្លែ​អូស​១០ម៉ែត្រ​រេ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​៣​គ្រឿង​ទៀត​នៅ​មុខ​ក្លិប​ប្លូ​ហ្ស៊ូ​ន តាម​ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ឆា​រ៉ូ​លែ​ត ពណ៌​ខ្មៅ អត់ស្លាក​លេខ បើកបរ​ដោយ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ស្រវឹង​ជោក​ម្នាក់ ហើយ​នៅ​ក្នុង​រថយន្ត​មានស្រា​បៀរ ABC ទៀត បើកបរ​ពី​កើត​ទៅ​លិច​តាម​ផ្លូវ​លេខ​១៩៨៦ ជិះ​នៅ​ខាងឆ្វេង​ដៃបានបើក​បុក​ម៉ូតូ​សង់​កូរ៉េ​អូស​រ៉ឺ​ម៉ក​ដឹក​បន្លែ​ជិះ​២​នាក់​ប្អូនថ្លៃ​ដឹក​បងថ្លៃ​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ដើម​គ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត មិន​ទាន់​បាន​ទិញ​បន្លែ​ផង​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​អូស​១០​ម៉ែត្រ ​ជាប់​ជាមួយ​រថយន្ត​ទាំង​រ៉ឺ​ម៉ក​ និង​មនុស្ស​បណ្តាល​ឲ្យ​ស្ត្រី​ដែល​អង្គុយ​លើ​រ៉ឺ​ម៉ក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​បងថ្លៃ​ដែល​បើក​ម៉ូតូ​អូស​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ ហើយ​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទេ​បាន​បើក​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ទៀត​ទើបនឹង​ជិះ​ចេញពី​ធ្វើការ​ក្នុង​ក្លិប​ប្លូ​ហ្ស៊ូ​នបម្រុង​ជិះ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ ហើយរេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ឈប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​រង់ចាំ​ដឹក​បងប្អូន​ចេញពី​ធ្វើការ​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ខូចខាត តែ​អ្នក​អង្គុយ​លើ​ម៉ូតូ​លោតចេញពី​ម៉ូតូ​មិន​មាន​រង​របួស ។

ម៉ូតូ២​គ្រឿងដែល​​​រថយន្ត​បុក​រះ​​ជា​របស់បុគ្គលិក​ក្លិ​ប​​ ម៉ាក​វ៉េវ ពណ៌​ខ្មៅ និង​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០០៨ ពណ៌​ខ្មៅ ចំណែក​ម៉ូតូ​ដែល​ចត​ស្ងៀម​ម៉ាក​អាយ​ខន ពណ៌​ផ្កាឈូក ។ សព​មានឈ្មោះ យី ស្រី​មា​ច ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់​បន្លែ ស្នាក់​នៅ​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មាន​ប្តី​ឈ្មោះ វ៉ុ​ន វ៉​ន អាយុ​២៦​ឆ្នាំ ជា​មនុស្ស​គ មានកូន​២​នាក់ ស្រី​១ ប្រុស​១ ។ ចំណែក​បងថ្លៃ​ដែល​រង​របួសធ្ងន់​មានឈ្មោះ វ៉ុ​ន វ័​ន្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា និង​អ្នក​រង​របួសធ្ងន់​២​នាក់​ទៀត​មានឈ្មោះ ប្រាក់ វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​ក្លិប​ប្លូ​ហ្ស៊ូ​ន ម្នាក់​ទៀត​មានឈ្មោះ គឹ​ម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២២ឆ្នាំ ធ្វើការ​ជាមួយ​គ្នា ។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ឃើញ​​​ជន​បង្ក​ដែល​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មិន​ត្រឹមតែ​អត់​ចុះ​ពី​ក្នុង​រថយន្ត​បាន​យក​ស្រា​បៀរអង្គុយ​ផឹក​ក្នុង​រថយន្ត​ទៀត ឃើញ​បែប​នេះ​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បាប៉ុនប៉ង​នាំ​គ្នា​ព្រូត​វាយ​ តែ​ត្រូវ​សមត្ថកិច្ច​ព្យាយាម​រារាំង​មិន​ឲ្យ​វាយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជេរ​ប្រមាថ​សមត្ថកិច្ចដែល​ព្យាយាម​ជំលៀស​អ្នកបើកបរ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ នៅ​សល់​តែ​រថយន្ត​បង្ក​ត្រូវ​ប្រជាពលរដ្ឋ​បញ្ចេញ​កំហឹង​យក​ដុំ​ថ្ម​គប់​ និង​មួក​ការពារ​សុវត្ថិភាពគប់​បែក​កញ្ចក់​រថយន្ត​ខូចខាត​យ៉ាងដំណំ ៕