ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ជ្រោយ​ចង្វារ​បើក​កិច្ច​ប្រជុំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​មូល​ដ្ឋាន​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​បើក​កិច្ច​ប្រជុំ​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់អាវុធ​ក្នុង​មូល​ដ្ឋាន​ដើម្បី​ឱ្យ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​លើក​ពី​បញ្ហា​នានា​ក្នុង​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​បើក​កិច្ច​ប្រជុំ​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់អាវុធ​ក្នុង​មូល​ដ្ឋាន​ដើម្បី​ឱ្យ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​លើក​ពី​បញ្ហា​នានា​ក្នុង​មូល​ដ្ឋាន​ដែល​កំពុង​ប្រឈម​មុខ​។

កិច្ច​ប្រជុំ​នេះប្រព្រឹត្ត​ទៅ​​ក្រោម​អធិបតី​ភាព​លោក​ស្រី កែវ ច័ន្ទ​ស៊ុន​ណារី អភី​បាល​រង​ខណ្ឌ​ និង​ជា​តំណាង​លោក​ឃ្លាំង​ ហួត​ អភិ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ​។

ក្នុង​កិច្ច​ប្រជុំ​នេះ អាជ្ញា​ធរ​សង្កាត់​នីមួយៗ​បាន​លើក​ពី​បញ្ហា​ប្រឈម​ជា​ច្រើន ដូច​ជា​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ ទឹក​ ភ្លើង និង​សំរាម​នៅ​តែ​ជា​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ ដោយ​​ពួក​គាត់​ទទូច​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ជា​បន្ទាន់​។

ទាក់​ទិន​ការ​លើក​ឡើង​ខាង​លើ លោក​ស្រី​ កែវ ច័ន្ទ​ស៊ុន​ណារី​ បាន​មាន​ប្រសាសន៍​ថា កន្លង​មក​គណៈ​បញ្ជា​ការ​ឯក​ភា​ព​ខណ្ឌ​ជ្រោយ​ចង្វារ​ដែលដឹក​នាំ​ដោយ​លោក​ឃ្លាំង ហួត​ បាន​ជម្រុញ​ដោះ​ស្រាយ​បញ្ហា​កង្វល់​ជា​ច្រើន​​​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​។

លោក​ស្រី​មាន​ប្រសាសន៍​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា​បញ្ហា​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ ដូច​ជា​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​ដូច​ដែល​អាជ្ញា​ធរ​បាន​លើក​ក្នុង​អង្គ​ប្រជុំ​ ក៏​ដូច​ជា​វេទិកា​សាធារណៈ​នានា​។

លោក​ស្រី​ក៏​បាន​ណែ​នាំ​ដល់​អាជ្ញា​ធរ​សង្កាត់​ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ទាំង​នេះ​ ព្រោះ​ជា​​ក្តី​កង្វល់​ និង​គ្រោះ​ថ្នាក់​សម្រាប់​សង្គម​ជាតិ​៕