ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ទុរគត​ម្នាក់​​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​​ខណ្ឌមាន​ជ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ២០១៥ នេះ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​លោកយាយ​ចំណាស់​ទុរគត​ម្នាក់ ដែល​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុម​ទី​៧ ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ២០១៥ នេះ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​លោកយាយ​ចំណាស់​ទុរគត​ម្នាក់ ដែល​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុម​ទី​៧ ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ក្រោម​​ការ​ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​សាខា​កាក​បាត​ក្រហម​ខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​ចៅសង្កាត់ រួម​ទាំង​មន្ត្រី​មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​មាន​អង្ករ​១​បាវ ស្មើរ​នឹង​២៥​គីឡូក្រាម​, ថវិកា​៣២​ម៉ឺន​រៀល​ជា​របស់​កាកបាទក្រហម និង​ក្រុមការងារ​មូលដ្ឋាន រួម​ទាំង​ឧបករណ៍ សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគ បិ​រ​ភោគ​មួយ​ចំនួន​ធំ​ផង​ដែរ ។

លោកយាយ​ជរា​ខាងលើ​ឈ្មោះ​ឃិ​ត ដួងតារា អាយុ​៦១​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ។ លោកយាយ​បាន​រៀបរាប់​ពី​ការ​លំបាក​របស់​ខ្លួន​ឱ្យ​ដឹង​ថា លោកយាយ​រស់នៅ​តែ​ម្នាក់ឯង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​ប្តី​របស់​គាត់​បាន​លែងលះ​គ្នា ហើយ​គាត់​មានកូន​២​នាក់ ហើយ​បាន​បែក​ជាមួយ​គ្នា​ផង​ដែរ  ។ លោកយាយ​បន្ត​ថា គាត់​ប្រកប​មុខរបរ​ជា​អ្នក​សំអាត អនាម័យ​ទទួល​ប្រាក់ ក្នុង​ខែ​ចំនួន​៨០​ដុល្លារ ដើម្បី​ចិញ្ចឹមជីវិត ។