ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់ ​ជាប់ចោទ​បៀតបៀន​កេ​រ្តិ៍ខ្មាសក្មេង​ស្រី​អាយុ៣​ឆ្នាំ

8 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ ​ចាប់​ឃាត់ខ្លួន​ពី​បទ​បៀតបៀន​កេ​រ្តិ៍ខ្មាសលើ​ក្មេង​ស្រី​វ័យ​៣​ឆ្នាំ​ម្នាក់​ នៅ​ក្នុង​បរិវេណ​បុរី​មួយ​កន្លែង ស្ថិត​នៅ​​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ ​ចាប់​ឃាត់ខ្លួន​ពី​បទ​បៀតបៀន​កេ​រ្តិ៍ខ្មាសលើ​ក្មេង​ស្រី​វ័យ​៣​ឆ្នាំ​ម្នាក់​ នៅ​ក្នុង​បរិវេណ​បុរី​មួយ​កន្លែង ស្ថិត​នៅ​​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២៣​​ ឧសភា​ ​។​

បុរស​​ឈ្មោះ​ មៀន​ មឿ​ន ​អាយុ​៤៦​ឆ្នាំ​ ​​មុខរបរ​មិន​ពិតប្រាកដ​ ​មក​ពី​​ស្រុក​មង្គល​បុរី​ ​​ប្រុង​ធ្វើ​ជា​កម្មករ​សំណង់​​នៅ​កន្លែង​កើត​ហេតុ​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​​​អាយុ​៣​ឆ្នាំ​ ស្នាក់​នៅ​ជាមួយ​ជីដូន​និង​ជីតា​ ដែល​ជីតា​របស់​នាង​ជា​អ្នកម៉ៅការ​សំណង់​នៅ​ទីនោះ​ ។

​​ស្ត្រី​ឈ្មោះ​ ស៊ិ​ន ​សុខុម​ អាយុ​៤៣​ឆ្នាំ​ ជា​ជីដូនរបស់​ក្មេង​ស្រី​និយាយថា ​គាត់​ឮ​ចៅស្រី​ស្រែកហៅតា​ៗៗ ក៏​ស្រែក​យំ​យ៉ាងខ្លាំង​ ។​ ដំបូង​គាត់​ស្មានតែ​ចៅ​ស្រីផុង​រនាប​ជាប់ជើង​ក៏ប្រញាប់​ទៅ​​​​មើល ​ស្រាប់តែ​ឃើញ​បុរស​ចំណាស់​ស្រាតខោ​ និង​យកដៃ​បៀតបៀន​កេ​រ្តិ៍ខ្មាសចៅស្រី​របស់​គាត់ ​ទើប​នាំ​គ្នា​ចាប់​បុរស​ចំណាស់​នេះ​ប្រគល់​ឲ្យ​នគរបាល​តែ​ម្ដង ​។

​បុរស​ជាប់ចោទ​នៅ​ពេល​ដែល​បញ្ជូន​ដល់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​បាន​បដិសេធន៍​ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​ដោយ​និយាយ​ថា​ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ទេ ​គ្រាន់​តែ​បាន​នៅផឹកស៊ី​ក្នុង​បន្ទប់​កើតហេតុ​ជាមួយ​ក្មេង​ស្រី​នោះ​មែន ​។ ​​បុរស​រូបនេះស្រវឹងស្រា​និយាយ​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ​ ៕​