ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សព​បុរស​ពោះម៉ាយ​ដែល​លោតទឹក​សម្លា.ប់​ខ្លួន​នៅ​មុខ​វាំង​ គឺជា​អ្នកម៉ៅការ​សំណង់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​​មនុស្ស​លោតទឹក​សម្លា.ប់​ខ្លួន ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ធ្វើការ​ស្រាវជ្រាវ និង​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​បុរស​ដែល​

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​​មនុស្ស​លោតទឹក​សម្លាប់​ខ្លួន ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ធ្វើការ​ស្រាវជ្រាវ និង​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​បុរស​ដែល​លោតទឹក​សម្លាប់​ខ្លួន ហើយ​បាន​ជួល​ឱ្យ​អ្នកនេសាទ​រាវរក​សព​ឃើញ​ហើយ​កាលពី​វេលា​ម៉​ង​០៤ និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​ដែល​លោតទឹក​សម្លាប់​នេះ ឈ្មោះ​លាង វី​រះ អាយុ​៣៣​ឆ្នាំ ជា​អ្នកម៉ៅការ​សំណង់ មាន​ទីលំនៅ​ក្នុង​សង្កាត់​​ទួល​ទំពូង​២ ខណ្ឌចំការមន ។

សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត ដោយ​ជិះ​រថយន្ត​មក​លោតទឹក​នៅ​មុខ​វាំង​នេះ មិន​ត្រូវ​សាច់ញាតិ​ប្រាប់​នគរបាល​ជំនាញ​ដឹង​នោះ​ទេ គ្រាន់តែ​ដឹង​ថា បុរស​រូប​នោះ​បាន​លែងលះ​ប្រពន្ធ​អស់​ពេល​២-៣​ឆ្នាំ​មក​ហើយ ។

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​០៣​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៥ នេះ មាន​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​បាន​ជិះ​រថយន្ត​សេរី​ទំនើប​ម៉ា Ford Ranger ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​២Z-៣៣៤៥ មក​ឈប់​នៅ​លើ​ចិញ្ចើម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ខាង​ត្បូង​ព្រះ​អង្គ​ដង​កើ (​អតីត​គណៈកម្មាធិការ​បុណ្យ​ជាតិ​) ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

ប្រភព​បានឱ្យ​ដឹង​ថា គេ​ឃើញ​បុរស​នោះ បាន​ដើរ​ឆ្លងផ្លូវ​ឆ្ពោះ​មក​ច្រាំង​ទន្លេ​ខាងត្បូង​ព្រះ​អង្គ​ដង​កើ ហើយ​ដោះ​ស្បែកជើង ក៏​លោត​ចូល​ទឹកទន្លេ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នាំ​គ្នា​ចោមរោម​មើល ។

កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ដែល​ប្រចាំការ​នៅ​មុខ​ព្រះ​បរមរាជវាំង​បាន​និយាយ​ថា បុរស​ដែល​លោតទឹក​សម្លាប់​ខ្លួន​នេះ ឃើញ​មាន​ទឹកមុខ​ក្រៀមក្រំ ហាក់ដូចជា​មាន​វិបត្តិ​អ្វីមួយ ហើយ​ជិះ​រថយន្ត​មក​តែ​ម្នាក់ឯង មក​ឈប់​រថយន្ត​ដើរ​ចុះ​ទៅ​មាត់ទឹក រួច​អង្គុយ​មិនដឹង​និយាយ​អ្វីខ្លះ​នោះ​ទេ បន្តិច​ក្រោយមក ក៏​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​លិច​បន្តិច​ម្តង និង​បាន​លើកដៃ ហាក់ដូចជា​លាគ្នា ឬ​ក៏​ហៅ​ឱ្យ​គេ​ជួយ ។

នៅ​លើ​ច្រាំង​ទន្លេ​ទីកន្លែង​ដែល​បុរស​រូប​នោះ​លោតទឹក​នោះ បាន​បន្សល់​ទុក​ស្បែកជើង​ពណ៌​ខ្មៅ​មួយគូ  ខណៈ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​បាន​ប្រាប់​ថា បុរស​លោក​ទឹក​នោះ មាន​ទីលំនៅ​ម្តុំ​ទួល​ទំពូង ហើយ​បងប្អូន​បានដឹង​ឮ​ហើយ ។