ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សុ​ន ស្រី​ពេជ្រ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​បោះ​លុយ​ចោល​ច្រើន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មនោសញ្ចេតនា​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​និយាយ​ថា មួយ​រយៈ​នេះ​នាង​បោះ​លុយ​ចោល​ច្រើន ។ តើ​មក​ពី​ហេតុ​អី​បានជា​ស្រី​ពេជ្រ​បោះ​លុយ​ចោល​នាង​សម្បូរ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មនោសញ្ចេតនា​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​និយាយ​ថា មួយ​រយៈ​នេះ​នាង​បោះ​លុយ​ចោល​ច្រើន ។ តើ​មក​ពី​ហេតុ​អី​បានជា​ស្រី​ពេជ្រ​បោះ​លុយ​ចោល​នាង​សម្បូរ​លុយ​ណាស់​ទៅ​ឬ ?

កញ្ញា​សុ​ន ស្រី​ពេជ្រ បាន និង​កំពុង​រំខាន​ដោយ​ជំងឺ​ពោះវៀន និង​រលាក​បំពង់ក ។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ស្រី​ពេជ្រ អនុវត្ត​តាម​បញ្ជា​ពេទ្យ ដូច្នេះ​ហើយ​ពេល​ខ្លះ​នាង​ត្រូវ​អាក់ខាន​សម្តែង​សិល្បៈ ។

កញ្ញា​សុ​ន ស្រី​ពេជ្រ កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ជំងឺ​ពោះវៀន និង​រលាក​បំពង់ក​របស់​នាង​បាន​ប្រសើរ​ជាង​មុន តែ​នាង​មិន​អាច​ចេញ​ទៅ​ច្រៀង​ពេញទំហឹង ឬ​ញឹកញាប់​ដូច​ពី​មុន​ទេ​។ គ្រូពេទ្យ​ប្រាប់​ឱ្យ​ស្រី​ពេជ្រ សម្រាក​ថែទាំ​ជំងឺ​ពោះវៀន និង​បំពង់ក​ឱ្យ​វិល​រក​ភាព​ប្រក្រតី​វិញ​សិន​ចាំ​ចេញ​ច្រៀង ។ នៅ​ពេល​អាការ​ជំងឺ​ស្រាក​ស្បើយ​ហើយ​នោះ នាង​ឆ្លៀត​ចេញ​ទៅ​ច្រៀង​ខ្លះ តែ​បាន​ចោល​កម្មវិធី​ច្រើន​ដែរ ។ រយៈពេល​ឈឺ​នោះ​ស្រី​ពេជ្រ​ខកខាន​តាំងពី​ច្រៀង​កាត់សក់​មង្គលការ និង​ច្រៀង​ក្នុង​កម្មវិធី​តន្ត្រី​ទូរទស្សន៍​ជាដើម​។ ស្រី​ពេជ្រ ចាត់​ទុក​ថា​ការ​ខកខាន​សម្តែង​នោះ ដូច​ជា​បោះចោល​ប្រាក់​ជា​ច្រើន ។ អី​ុ​ចឹ​ង​ហើយ​ពេល​ជំងឺ​បាន​ធូរស្បើយ នាង​ក៏​ចេញ​ទៅ​ចូល​កម្មវិធី​សម្តែង​ខ្លះ​ដើម្បី​ប្រមូលប្រាក់​វិញ តែ​ក៏​មិន​ស្រវា​ខ្លាំង​ទេ គឺ​ចេញ​សម្តែង មួយ​ៗ​ទម្រាំ​តែ​ជំងឺ​ជា​ទាំងស្រុង ។ កញ្ញា​សុ​ន ស្រី​ពេជ្រ ថា នាង​មិន​ហា​៊​ន​ល្មើស​នឹង​បញ្ជា​ពី​ក្រុម​លោកគ្រូ​ពេទ្យ​ទេ ដើម្បី​ចៀសវាង​ជំងឺ​រើ​ឡើង​វិញ​អាច​ចាយប្រាក់​ព្យាបាល​អស់​ច្រើន​លើស​ដើម ។

តារា​ដែល​ល្បី​តាម​រយៈ​បទ​ចម្រៀង​ទេសចរណ៍​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ក្រុម​គ្រួសារ​នាង​ទើបតែ​ទិញ​ផ្ទះ​បាន​ប៉ុន្មាន​ឆ្នាំ​នេះ​ដែល​ចំណាយ​ប្រាក់​អស់​ច្រើន​ទាំង​លំបាក​។ បែប​នេះ​ហើយ​នាង​និង បង​ៗ ព្រមទាំង​នាយ​សង់​ស៊ី​ស​ជា​ឪពុក​ត្រូវ​តែ​ចេញ​រក​ប្រាក់​ទាំងអស់​គ្នា​ដើម្បី​បំពេញតម្រូវការ​ក្នុង​គ្រួសារ ។ ស្រី​ពេជ្រ​និយាយ​ថា «​ពួក​យើង​ចេញ​បំពេញការងារ​បែប​សុចរិត​មិន​លោត​ហក់​ឡើយ ព្រោះ​យើង​មិន​មានគំនិត​ចង់​មាន​លឿន​ក្រៅពី​ការ​បំពេញភារកិច្ច​តាម​កម្លាំង​ញើស​ឈាម​ពិតប្រាកដ ដូច្នេះ​ហើយ​បានជា​ពួក​យើង​ទៅ​មុខ យឺត​ៗ​ជាមួយ​ពេលវេលា​ដើរ​រក​ប្រាក់​ដែល​ជា​ប្រាក់​បាន​មក​ពី​កម្លាំង ។ ក្រុម​គ្រួសារ​ខ្ញុំ​សប្បាយចិត្ត​ពេល​ដែល​រក​ប្រាក់​បាន​ក្នុង​សភាព​ត្រឹមត្រូវ​» ។

ក្នុង​ឆ្នាំ​២០១៥​នេះ កញ្ញា​សុ​ន ស្រី​ពេជ្រ នៅ​តែ​មាន​បទ​ចម្រៀង ថ្មី​ៗ​បន្ត​ទៀត​សម្រាប់​ក្រសួងទេសចរណ៍ ព្រោះ​អ្នក​រៀបចំ​នៅ​តែ​ចេញ​បទ​ចម្រៀង​ជូន​នាង​ដូច​ពី​មុន ។ ស្រី​ពេជ្រ សប្បាយចិត្ត​ដែល​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ស្រុក​យើង​ដែល​កំពុង​តែ​ទាក់ទាញ​ចិត្ត​អ្នកទេសចរ​បរទេស​។ លើស​ពី​នេះ ស្រី​ពេជ្រ​មាន​បទ​ចម្រៀង​ថ្មី​មួយ​ចំនួន​ទៀត​នៅ​ផលិតកម្ម​ហង្ស​មាស ។

កញ្ញា​សុ​ន ស្រី​ពេជ្រ មុន​នឹង​ឈោង​ចាប់​ការងារ​សិល្បៈ​ធ្លាប់​ឆ្លងកាត់​ការងារ​ជា​ច្រើន​ជាមួយ​ភាព​តស៊ូ​កាលពី​នាង​នៅ​ខេត្តបាត់ដំបង ក្នុង​វ័យ​កុមារភាព ។ ស្រី​ពេជ្រ​ធ្លាប់​លក់ដូរ​បន្លែ ផ្សេង​ៗ​នៅ​ពេល​ឪពុក​នាង​នាយ​សង់​ស៊ី​ស​នៅ​ភ្នំពេញ​ចាប់​អាជីព​សិល្បៈ ។ ដោយសារ​តែ​មាន​សំឡេង​ល្អ ស្រី​ពេជ្រ​តែងតែ​សុំ​ម្តាយ បង​ៗ និង​ឪពុក​ចាប់​អាជីព​ចម្រៀង​ជួយ​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន ។ ដោយសារ​តែ​មានគំនិត​បែប​នេះ​ហើយ​ទើប​ស្រី​ពេជ្រ​ខំ​ហ្វឹក​ហាត់រៀន​ច្រៀង​ដោយ​បានការ​បណ្តុះបណ្តាល​ពី បង​ៗ និង​លោកឪពុក ហើយ​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​នា​ពេល​បច្ចុប្បន្ន ៕